
យោងតាមទិន្នន័យដែលបានចេញផ្សាយដោយ Guardian បានបង្ហាញពីទិន្នន័យនៃការលក់ឡានថ្មីនៅក្នុងប្រទេសអង់គ្លេស ដែលបង្ហាញថាឡាន ១ក្នុងចំណោម១០ នៃឡានថ្មីដែលលក់នៅអង់គ្លេស បង្ហាញថាជាឡានរបស់ម៉ាកយីហោរបស់ចិន។

គិតត្រឹមចុងឆ្នាំ២០២៥ ការនាំចូលឡានពីប្រទេសចិនមានខ្ទង់ ១០ភាគរយ ដែលប្រហែល ២០ម៉ឺនគ្រឿង ដោយឡានទាំងនេះមានមកពីម៉ាកយីហោ MG, BYD, Chery, Polestar រួមជាមួយ Leapmotor ផងដែរ។ ដោយឡានរបស់ MG លក់បានច្រើនជាងគេសរុបខ្ទង់ ៧ម៉ឺនគ្រឿង និងតាមពីក្រោយដោយ BYD លក់បាន ៩ពាន់គ្រឿង ដែលកាលពីឆ្នាំ២០២៤ លក់បានត្រឹម ៤ពាន់គ្រឿងប៉ុណ្ណោះ។

Guardian ក៏បានបង្ហាញដែលថាការលក់រថយន្តរបស់ម៉ាកយីហោប្រទេសចិនគឺបានកើនឡើងនៅលើទីផ្សារអឺរ៉ុប បើទោះបីជាពន្ធខ្ពស់ផងដែរ។ ខណ:ពេលការលក់របស់ម៉ាកយីហោជប៉ុន បើធៀបទៅនឹងរយៈពេលដូចគ្នា បានឃើញចំណែកទីផ្សារធ្លាក់ចុះជិត ១ភាគរយ។ បើទោះបីការធ្លាក់ចុះនេះគឺមិនច្រើន ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនិន្នាការទិញរថយន្តរបស់ប្រជាជននៅទីផ្សារអឺរ៉ុបផងដែរ៕






















