ក្រុមហ៊ុន Mercedes-AMG បានបើកឲ្យបញ្ជាទិញរថយន្ត SUV ខ្នាតតូចរបស់ខ្លួន គឺ GLA 35, GLA 45 និង GLA 45 S នៅក្នុងប្រទេសអាល្លឺម៉ង់។
រថយន្ត Mercedes-AMG GLA 35 4Matic ត្រូវបានដាក់លក់ក្នុងតម្លៃ ៦១ ២៣០ដុល្លារ, GLA 45 4Matic+ តម្លៃ ៧០ ៩០០ដុល្លារ និង GLA 45 S 4Matic+ តម្លៃ ៧៧ ២៣០ដុល្លារ។
រថយន្តទាំង ៣ ម៉ូដែលខាងលើបំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំងដូចគ្នា។ GLA 35 4Matic មានកម្លាំង ៣០២សេះ ប្រើប្រព័ន្ធប៉ុងពីរ AMG Performance 4Matic AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក រថយន្ត GLA 45 4Matic+ វិញមានកម្លាំង ៣៩២សេះ ហើយប្រើប្រព័ន្ធប៉ុងពីរខុសគ្នា ហៅថា AMG Torque Control អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចុងក្រោយគឺ GLA 45 S 4Matic+ មានកម្លាំង ៤១៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង៕