ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ តើរថយន្ត REEV ត្រូវការរត់ម៉ាស៊ីនសាំងចាំបាច់បំផុតនៅពេលណាខ្លះ?

តើរថយន្ត REEV ត្រូវការរត់ម៉ាស៊ីនសាំងចាំបាច់បំផុតនៅពេលណាខ្លះ?

រថយន្តប្រភេទ REEV ដែលមកពីពាក្យថា Range Extended Electric Vehicle គឺជារថយន្តដែលប្រើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ ប៉ុន្តែខុសពី PHEV ពោលគឺ ម៉ាស៊ីនសាំងរបស់រថយន្ត REEV មិនមែនជាអ្នកបង្វិលកង់ឡើយ ដោយវាដើរតួជាម៉ាស៊ីនភ្លើងតែមួយគត់។ អ៊ីចឹង តើម៉ាស៊ីនសាំងរបស់រថយន្ត REEV នេះ ត្រូវការប្រើប្រាស់ចាំបាច់បំផុតនៅពេលណាខ្លះ?

១. នៅពេលអាគុយជិតអស់ថាមពល សល់ត្រឹមប្រហែល ២០% ឬតិចជាងនេះ នោះម៉ាស៊ីនសាំងនឹងដំណើរការធ្វើជាម៉ាស៊ីនភ្លើងសាកបញ្ចូលថាមពលអាគុយ ដើម្បីអាចបន្តដំណើរទៅបានឆ្ងាយទៀត ដោយមិនចាំបាច់ឈប់រថយន្តនិងសាកតាមស្ថានីយបញ្ចូលនោះឡើយ។ សម្រាបើ់រថយន្ត REEV បច្ចុប្បន្ននេះ បើសាកភ្លើង និងចាក់សាំងពេញ គឺអាចបើកបរបានចម្ងាយសរុបជាង ១ពាន់គីឡូម៉ែត្រឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. នៅពេលអាគុយសល់ថាមពលទាបបំផុត ប៉ុន្តែអ្នកបើកបរ ចង់បើកល្បឿនខ្ពស់ៗដល់ចាប់ពីជាង ១៥០គីឡូម៉ែត្រឡើងទៅ នោះម៉ាស៊ីនសាំងក៏ផ្តល់ថាមពលបន្ថែមទៀតឲ្យម៉ូទ៏រផងដែរ ដើម្បីអាចឲ្យរថយន្តបន្តដំណើរក្នុងល្បឿននេះទៀត។

៣. នៅពេលរថយន្តត្រូវការកម្លាំងខ្លាំង ដូចជាការបើកឡើងភ្នំ ឬអូសសណ្តោង នោះម៉ាស៊ីនសាំងក៏នឹងប្រតិបត្តិការដោយស្វ័យប្រវត្តិផងដែរ ដើម្បីផ្តល់ថាមពលបន្ថែមដល់ម៉ូទ័រទោះបីជាអាគុយសល់ថាមពលច្រើនក៏ដោយ។ គួរបញ្ជាក់ដែរថា បើរថយន្ត REEV នេះ ត្រូវបានម៉ាស៊ីនសាំងធ្វើការកាន់តែខ្លាំង នោះកម្រិតស៊ីសាំង ក៏កាន់តែច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម