មើលច្បាស់ៗរូបរាង BMW M5 ឆ្នាំ ២០២១ ប្រកាសចេញថ្ងៃ ១៧មិថុនានេះ

រូបភាព​​ពីរ​សន្លឹក​​នៃ BMW M5 ឆ្នាំ ២០២១ ដែល​ចេញ​ផ្សាយ​ដោយ Kolesa ត្បិត​ថា​ជា​រូបភាព​ Render មែន ប៉ុន្តែ​អាច​មាន​ភាគ​រយ​ខ្ពស់​បំផុត​ដែល​ BMW M5 ជំនាន់​ថ្មី​ប្រកាស​ចេញ​ដល់​ពិភពលោក​នា​ថ្ងៃ​ទី ១៧ មិថុនា នឹង​មាន​រូបរាង​​ដូច​នេះ។

ការ​ផ្លាស់​ប្ដូរ​ធំ​បំផុត​នៃ BMW M5 គឺ​ការ​បំពាក់​នូវ​អំពូល​ខាង​មុខ​ដែល​មាន​រាង​ស្ដើង​ជាង​មុន មាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​បើ​ប្រៀប​នឹង​ជំនាន់​មុន។ ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​ដូច​ជា​ការ​​រចនា​ពណ៌​​ខ្មៅ​លើ​រន្ធ​ខ្យល់​ទំហំ​ធំ និង​ការ​ឌីហ្សាញ​កាង​ក្រោយ​ថ្មី ហើយ​បំពង់ស៊ីមាំង​​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​។ នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​អំពូល​ឲ្យ​សញ្ញា​ថ្មី​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ម៉ូដែល​ថ្មី​នឹង​បន្ត​លក់​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ជា M5 និង M5 Competition ដែល​វា​ទាំង​ពីរ​មាន​បំពាក់​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤លីត្រ អាច​ផលិត​កម្លាំង​បាន​ខ្ទង់ ៦០០សេះ ដូច​គ្នា។ នៅ​ពេល​ខាង​មុខ​ BMW នឹង​បន្ថែម​ប្រភេទ M5 CS ដែល​មាន​កម្លាំង​​ខ្លាំង​​ជាង​ពីរ​ប្រភេទ​ទៀត​ និង​មាន​ទម្ងន់​ស្រាល​ជាង​ផង​ដែរ។

ចំពោះ​ផ្នែក​ខាង​ក្នុង​វិញ រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ផ្លាស់​ប្ដូរ​ខ្លាំង​គឺ​នៅ​ត្រង់​អេក្រង់​កម្សាន្ត​ដែល​មាន​ទំហំ​ធំ​ជាង​មុន ពោល​មាន​ទំហំ ១២,៣អ៊ីញ ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម