ព្រោះតែ Ford ទើបឡានភីកអាប់ Amarok របស់ VW អាចរស់ដល់ជំនាន់ទីពីរ

ក្រុមហ៊ុន Volkswagen និង Ford បាន​បង្ហាញ​ឲ្យ​ដឹង​ច្បាស់ៗ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​គ្នា ដែល​ដើម​​ឡើយ​គ្រោង​នឹង​ប្រកាស​តាំង​ពី​ដើម​ឆ្នាំ ២០១៩។

រូបភាព Render នៃ Amarok ជំនាន់ថ្មី

ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ រថយន្ត​ Amarok ជំនាន់​ទី​ពីរ ដែល​​គ្រោង​បង្ហាញ​មុខ​នា​ឆ្នាំ ២០២២ នឹង​ត្រូវ​អភិវឌ្ឍន៍​ និង​ផលិត​ដោយ​ក្រុមហ៊ុន Ford នៅ​រោងចក្រ​ Silverton ក្នុង​ប្រទេស​ខាង​ត្បូង ដែល​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត Ranger ជំនាន់​ថ្មី​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្ដី​ថ្លែងការណ៍​​​ដាច់​ដោយ​ឡែក​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ Volkswagen ​មាន​ការ​​បើក​បង្ហាញ​អំពី​ដំណឹង​សំខាន់​មួយ​ផង​ដែរ។ ក្នុង​នោះ​មាន​សរសេរ​ថា “នៅ​ទីបំផុត​គឺ​អតិថិជន​របស់​យើង​ដែល​ជា​អ្នក​បាន​ផល​ចំណេញ (ពី​កិច្ច​​សហ​ប្រតិបត្តិការ) ព្រោះ​ថា​បើ​គ្មាន​ការ​សហការ​នេះ​យើង​មិន​អាច​អភិវឌ្ឍន៍​រថយន្ត Amarok ជំនាន់​ថ្មី​បាន​នោះ​ទេ។”

នេះ​មាន​ន័យ​ថា​​រថយន្ត​ភីកអាប់ Amarok ដែល​​ឆ្នាំ ២០២០ ជា​គម្រប់​ខួប​ ១០​ឆ្នាំ​​របស់​វា អាច​នឹង​ត្រូវ​​ក្រុមហ៊ុន​បោះ​បង់​ចោល​​នៅ​ត្រឹម​ជំនាន់​បច្ចុប្បន្ន​នេះ ប្រសិន​បើ​គ្មាន​ការ​សហការ​ជា​មួយ Ford ទេ​នោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម