ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទុក Bugatti និង Ferrari មួយឡែកសិន! មកមើលស្តេចរថយន្តកម្លាំង ៤,០០០សេះនេះវិញ

ទុក Bugatti និង Ferrari មួយឡែកសិន! មកមើលស្តេចរថយន្តកម្លាំង ៤,០០០សេះនេះវិញ

នេះគឺជា Thor 24 ស្តេចរថយន្តដឹកទំនិញមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ រថយន្តនេះ ត្រូវបានបង្កើតឡើងដោយលោក Mike Harrah ដែលជាជនជាតិអាមេរិកម្នាក់ ដោយលោកគឺបានយកនូវរថយន្តម៉ូឌែល Peterbilt 359 ឆ្នាំ ១៩៧៩ មួយគ្រឿង មកកែច្នៃឱ្យទៅជារថយន្តដ៏អស្ចារ្យនេះ។

ក្នុងការបង្កើតនូវរថយន្ត Thor 24 នេះ លោក Mike Harrah ផ្ទាល់ បានចំណាយពេលរហូតដល់ ៧ឆ្នាំ និងទុនផ្ទាល់ខ្លួនប្រមាណ ៧លានដុល្លារឯណ្ណោះ។ ក្រោយមក នៅពេលកែច្នៃរួច រថយន្តនេះ គឺត្រូវបានយកទៅដាក់ដេញថ្លៃដោយលក់បានក្នុងតម្លៃរហូតដល់ទៅ ១២លានដុល្លារឯណ្ណោះ ដែលធ្វើឱ្យវាក្លាយជារថយន្ត Semi-truck ដំបូងគេដែលមានតម្លៃថ្លៃកប់ពពកបែបនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកមកលក្ខណៈពិសេសវិញ អ្វីដែលធ្វើឱ្យ Thor 24 មានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺកម្លាំងម៉ាស៊ីន។ រថយន្តនេះ បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតទំហំ ១២ស៊ីឡាំង ចំនួន ២ បញ្ចូលគ្នា (សរុបចំនួន ២៤ស៊ីឡាំង) និងមានបំពាក់បន្ថែមនូវ Supercharger ចំនួន ១២គ្រាប់បន្ថែមទៀត ដែលធ្វើឲវាអាចបង្កើតកម្លាំងបានរហូតដល់ ៤,០០០សេះឯណ្ណោះ។

ក្នុងនោះ ថ្វីត្បិតតែរថយន្តនេះមានទម្ងន់ធ្ងន់រហូតដល់ ១៤.៥ តោន និងមានប្រវែងវែងរហូតដល់ទៅ ១៣.៤ ម៉ែត្រ ក៏ដោយ ក៏ប៉ុន្តែវាក៏នៅតែអាចជាន់ស្ទុះបានល្បឿនលឿនដល់ទៅ ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ ជាពិសេស ក៏មាននូវឆ័ត្រយោងចំនួន ៤ នៅផ្នែកខាងក្រោយ ដើម្បីជួយទប់ ឬបញ្ឈប់នឹងល្បឿនដ៏លឿននេះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម