Jeep Grand Cherokee ឆ្នាំ២០២១ ចេញប្រភេទតួវែងថ្មី មានបំពាក់កៅអី ៣ជួរ

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Grand Cherokee L ស៊េរីឆ្នាំ២០២១ ដែលមានតួវែង ហើយបំពាក់កៅអីអង្គុយ ៣ ជួរ ខុសពីម៉ូដែល Grand Cherokee ធម្មតា ដែលមានកៅអីតែ ២ ជួរប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ការឌីហ្សាញរបស់ Grand Cherokee L មានភាពខុសប្លែកគ្នាបន្តិចពី Grand Cherokee ដោយផ្នែកខាងមុខ កាត់ទៅរកម៉ូដែល Grand Wagoneer ជាមួយចង្កៀងមុខផ្តេក និងប៉ាណាបញ្ឈរ ៧ បន្ទះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUVនេះ ត្រូវបានគេទាញតួខ្លួនឲ្យវែងជាងមុន ដោយឥឡូវនេះវាមានប្រវែងពីកង់មុខទៅកង់ក្រោយ សរុប ១២១,៧អ៊ីញ ដែលមានន័យថា តួខ្លួនទាំងមូលរបស់វាមានប្រវែងសរុប ២០៤,៩អ៊ីញ។ មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាក៏បានបំពាក់តាប្លូថ្មី ដែលមានអេក្រង់កម្សាន្ត Touchscreen ទំហំដល់ ១០,១អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ហើយក៏មានកុងទ័រឌីជីថល ទំហំ ១០,៣អ៊ីញ ទៀតផង។

រថយន្ត Jeep Grand Cherokee L ឆ្នាំ២០២១ នេះ នឹងផ្តល់ជម្រើសចំនួន ៤ ម៉ូដែល គឺ Laredo, Limited, Overland និង Summit។ វាបំពាក់ម៉ាស៊ីន Pentastar ចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩០សេះ និង ម៉ាស៊ីនចំណុះ ៥,៧លីត្រ Hemi V8 មានកម្លាំង ៣៥៧សេះ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងមួយមកស្តង់ដារ ខណៈប៉ុងពីរជា Option។

ទោះជាយ៉ាងណាក៏ដោយ Jeep មិនទាន់បានប្រកាសចេញតម្លៃលក់ជាផ្លូវការរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម