ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Porsche បញ្ចេញរថយន្ដម៉ូឌែលពិសេសផលិតតែ ១០០គ្រឿង ជាការអបអរដល់ខួបទី ១០០ឆ្នាំនៃទីលានប្រណាំងរថយន្ដ Nürburgring

Porsche បញ្ចេញរថយន្ដម៉ូឌែលពិសេសផលិតតែ ១០០គ្រឿង ជាការអបអរដល់ខួបទី ១០០ឆ្នាំនៃទីលានប្រណាំងរថយន្ដ Nürburgring

ដើម្បីជាការអបអរដល់ទីលានប្រណាំងរថយន្ដ Nürburgring ឈានដល់វិធីគម្រប់ខួប ១០០ ឆ្នាំនៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Porsche បានរចនាជាពិសេសនូវរថយន្ត 911 GT3 មានស្ទាយលេងបែប Nürburgring មិនធ្លាប់មានហើយត្រូវបានដាក់ឈ្មោះជាពិសេសថា 911 GT3 100 Jahre Nürburgring។

រថយន្ដគឺជាម៉ូឌែលពិសេសផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ១០០ គ្រឿងប៉ុណ្ណោះ ត្រូវបានឌីស្សាញជាមួយគោលបំណងគំនិតផ្ដោតលើទីលានប្រកួតនៅហើយត្រូវបានបំពាក់នៅលើគ្រប់ផ្នែកសំខាន់ៗរបស់រថយន្តហើយនឹងត្រូវដាក់លក់តែនៅក្នុងប្រទេសអាឡឺម៉ង់ប៉ុណ្ណោះ ដែលជាកន្លែងកំណើតរបស់ម៉ាកយីហោរថយន្ដនិងទីលានប្រណាំងរថយន្ដមួយនេះ។ ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្តមួយនេះ ក៏នឹងផ្តល់ជូននូវកញ្ចប់កែច្នៃជាពិសេស Manthey kit ផ្តល់នូវកម្លាំងសង្កត់ Downforce រហូតដល់ ប្រមាណ ៥៤០ គីឡូក្រាម ព្រមទាំងបំពាក់ជាមួយគ្រឿងបច្ចេកវិទ្យាជាច្រើនសម្រាប់ការប្រណាំងទីលានប្រកួតជាច្រើនទៀត។

Porsche ក៏បានផ្ដល់ជូននូវជម្រើសពណ៌ត្រឹមតែ ២ ប៉ុណ្ណោះ គឺពណ៌ស (White) ឬពណ៌ប្រាក់ GT Silver Metallic។ ម៉ូឌែលទាំងពីរនឹងត្រូវបំពាក់ស្រទាប់ហ្វ៊ីមការពារពណ៌បៃតងនៅផ្នែកខាងមុខ និងកាងខាងក្រោយ ជាការតំណាងឲ្យរហស្សនាម «បិសាចបៃតង – Green Hell» នៃទីលាន Nordschleife។  បន្ថែមពីនេះក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់មួយនេះបានឲ្យដឹងថា ការប្រើប្រាស់ពណ៌ផ្ទុយគ្នានេះ គឺដកស្រង់ចេញពីសញ្ញាសម្គាល់ដែលត្រូវបានប្រើប្រាស់ដោយក្រុមប្រកួតផ្លូវការរបស់រោងចក្រ (Factory race teams) របស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម


ចំណុចគួរឲ្យចាប់អារម្មណ៍គឺប៉ូឡុងខ្ចៅទប់កង់ (Central-lock) ពណ៌មាសបែប California Gold, ឡូហ្គោ Porsche ពណ៌មាសនៅផ្នែកខាងក្រោមកាងខាងក្រោយ, បន្ទះផ្នែកជំហៀងកោងខាងក្រោយពណ៌បៃតង ត្រូវបានភ្ជាប់ជាមួយនិមិត្តកាសញ្ញាផែនទី Nürburgring។ អតិថិជនក៏អាចជ្រើសរើសលេខប្រកួតចាប់ពីលេខ ០ ដល់ ៩៩៩ សម្រាប់បិទលើគម្របម៉ាស៊ីន ទ្វារ និងកញ្ចក់ខាងក្រោយ ដោយប្រើប្រាស់ទម្រង់អក្សរ (Typeface) ទទួលបានគំនិតច្នៃប្រឌិតចេញពីរូបភាពរូបភាពត្រូវបានគូរ ឬបាញ់ថ្នាំនៅលើជញ្ជាំង នៅលើទីលាន Nordschleife។

នៅផ្នែកខាងក្នុង ក្រុមហ៊ុន Porsche បានបំពាក់តួការពារបែប (Roll cage) ពណ៌បៃតងនៅផ្នែកខាងក្រោយ ពូកស្បែកពណ៌ខ្មៅ និងសាច់ក្រណាត់ Race-Tex ព្រមទាំងស្នាមដេរស្រដៀងនឹងគែមផ្លូវប្រកួត (Curb) នៃទីលាន Nürburgring ថែមទាំងមានកម្រាលធ្នឹមទ្វារអក្សរមានពន្លឺសរសេរថា «Welcome to the Green Hell» ទៀតផង។ នៅកន្លែងកល់ក្បាលនៃកៅអីរបស់រថយន្ដនេះ ក៏បានបំពាក់ជាមួយរូបផែនទីនៃទីលានប្រណាំង Nürburgring ជារួមការរចនារបស់រថយន្ដផ្ដោតជាពិសេសលើទីលានប្រណាំងរថយន្ដដ៏បំផុតនៅប្រទេសអាឡឺម៉ង់មួយនេះ។

សម្រាប់ម៉ូឌែលលេខដៃ ទទួលបានក្បាលចង្កឹះលេខធ្វើពីឈើ Walnut ដែលដកស្រង់ចេញពីរថយន្ត 911 Carrera T។ លើសពីនេះអិតិថិជនទិញនៅតែអាចជ្រើសរើសបានរវាងប្រអប់លេខដៃ ៦ វគ្គ ឬប្រអប់លេខ PDK ៧ វគ្គ។ ជាជម្រើសបន្ថែមអតិថិជនក៏អាចទិញនាឡិកា Porsche Design Chronograph 1 មានឌីហ្សាញស៊ីគ្នានឹងរថយន្ត ព្រមទាំងអាចចូលរួមក្នុងកម្មវិធី Sonderwunsch Manthey Experience ផងដែរ។ គួរបញ្ជាក់ផងដែររថយន្ត GT3 កំណែប្រែពិសេសសម្រាប់អបអរសាទរខួប ១០០ឆ្នាំនេះ នឹងបើកទទួលការកក់នៅខែកញ្ញា ក្នុងឆ្នាំ ២០២៦នេះហើយការប្រគល់រថយន្ដជូនអតិថិជនគ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំ២០២៧ ខាងមុខនេះ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម