
រថយន្ត Fang Cheng Bao Formula S ប្រភេទ liftback Sedan បានបើកទទួលការកក់ទុកមុនៅចិន ជាចាប់ផ្តើមតម្លៃពី ៣៣ ៩០០ ដល់ ៤១ ៦១០ដុល្លារ។ ដើមឡើយ Fang Cheng Bao ជាប្រេនថយន្ដត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន ក្នុងនាមជាម៉ាកយីហោជារថយន្ត Off-road កម្រិតខ្ពស់ស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD។ ប៉ុន្តែទន្ទឹមគ្នានេះ Fang Cheng Bao ត្រូវបាននាំចេញទៅលក់នៅបរទេសក្រោមឡូហ្គោ Denza និង BYD។
ងាកមកសាច់រឿងយើងវិញសម្រាប់ FCB Formula S ជារថយន្តប្រភេទ Liftback ទ្វារបួនដែលមានរូបរាងមើលទៅស្អាតទាក់ទាញមិនចាញ់រថយន្ដមានតម្លៃថ្លៃនោះទេ។ សម្រាប់ទំហំវិមាត្រខាងក្រៅរថយន្ដនេះមានប្រវែងបណ្ដោយ ៥ ០៦០ ម.ម, ទទឹង ១ ៩៦៧ ម.ម, កំពស់ ១ ៤៨៣ ម.មនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៩៦០ ម.ម។ លក្ខណៈពិសេសលេចធ្លោរបស់ Fang Cheng Bao Formula S រួមមានចង្កៀងមុខរាងដំណក់ទឹក, ប្រព័ន្ធបឺតខ្យល់សកម្ម (Active air intake), សែនស័រ LiDAR នៅលើដំបូលគាំទ្រដល់ប្រព័ន្ធបើកបរឆ្លាតវៃជឿនលឿន DiPilot របស់ BYD, ដៃទ្វារពាក់កណ្តាលរាបស្មើនិងកោងកាត់ខ្យល់ខាងក្រោយបែបស្ព័រ។
Formula S ប្រភេទ Liftback ម៉ូឌែលស្ដង់ដារ ត្រូវបានបំពាក់នូវអាគុយប្រភេទ LFP ទំហំ ៧៦.៧៤៤ គីឡូវ៉ាត់ម៉ោង ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២៩ កម្លាំងសេះនិងអាចបើកបរបានចម្ងាយរហូតដល់ ៧២០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC នៅពេលសាកថ្មមួយពេញ។ ចំណែកម៉ូឌែល Long-range វិញបានបំពាក់ដោយកញ្ចប់អាគុយ LFP ទំហំ ៩២.០៩៣ គីឡូវ៉ាត់ម៉ោង អាចបើលបរបានចម្ងាយចន្លោះពី ៨៣០ ទៅ ៩០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ លើសពីនេះ Formula S ក៏នឹងមានជម្រើសប្រើប្រាស់ប៉ុងពីរ អាចបង្កើតកម្លាំងបានរហូតដល់ ៦៥៧ កម្លាំងសេះ ផងដែរ ដើម្បីបំពេញតម្រូវការអ្នកដែលចង់បានរថយន្ដបែប Performance។ បន្ថែមពីនេះ Formula S ក៏គាំទ្របច្ចេកវិទ្យាសាកថ្មលឿនបំផុត Megawatt-class fast charging អនុញ្ញាតឲ្យវាអាចសាកថ្មពី ១០% ឡើងទៅ ៩៧% ចំណាយពេលត្រឹមតែ ៩.៥ នាទីប៉ុណ្ណោះ។
នៅផ្នែកខាងក្នុង Fang Cheng Bao Formula S បានបំពាក់អេក្រង់ Touchscreen ដ៏ធំនៅលើតាបឡូ។ ចង្កឹះលេខរបស់រថយន្តនេះ ត្រូវបានបំពាក់នៅខាងក្រោយចង្កូតរាងអក្សរ D បែបស្ព័រ។ នៅកុងស៊ូលកណ្តាល មានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ប៊ូតុងចុចបញ្ជាផ្ទាល់ និងកន្លែងដាក់កែវទឹកមួយគូ។ លក្ខណៈពិសេសផ្សេងទៀតនៃផ្នែកខាងក្នុង រួមមានពួកកៅអីមុខបែបស្ព័រផ្ដល់នូវការទប់ដងខ្លួនយ៉ាងល្អ, កុងទ័រជាប្រភេទ LCD និងបន្ថែមមកជាមួយមុខងារបង្ហាញព័ត៌មានលើកញ្ចក់មុខ (Head-up display)៕






















