[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានបង្ហាញនូវម៉ូឌែល Air Blade 125 និង 150 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងបែបស្ព័រ និងការប្រើប្រាស់សាំងត្រឹមចំនួន ២លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ដែលជាគូរប្រជែងជាមួយ PCX ឬ Click សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។
ជាមួយនឹងការឌីហ្សាញនៃម៉ូតូ Scooter នេះទទួលបានរចនាទ្បែងបែបស្ព័រយ៉ាងរឹងមាំដោយមកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក UBS ឬទូរស័ព្ទ,Smart-key និងកន្លែងផ្ទុកនៅក្រោមកៅអីមានទំហំធំទូលាយជាមួយនឹងចំណុះ ២២,៧ លីត្រ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកបើកបរ ។ ព្រមទាំងបានបំពាក់ប្រព័ន្ធហ្វាំ្រង ABS បានបំពាក់តែលើម៉ូឌែល Air Blade 150 ប៉ុណ្ណោះ។
សម្រាប់ Honda Air Blade 125 ប្រើប្រាស់ម៉ាស៊ីនសាំង eSP ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ៨,៤សេះ និងកម្លាំងរមួល ១១ ញ៉ូតុនម៉ែត្រ ។ ខណៈដែល Air Blade 150 ប្រើប្រាស់ម៉ាស៊ីនដូចគ្នា ចំណុះ ១៤៩ សេសេ ផលិតកម្លាំង ៩,៦ញ៉ូតុនម៉ែត្រ និងកម្លាំងរមួល ១៣,៣ញ៉ូតុនម៉ែត្រ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ២ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ ដោយធុងផ្ទុកសាំងរបស់ម៉ូតូនេះអាចស្តុកបានចំណុះរហូតដល់ ៤,៤ លីត្រ។
យ៉ាងណាមិញចំពោះ Honda Air Blade មានជម្រើស ២ ម៉ូឌែល សម្រាប់ 125 ឬ 150 ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាមដូចជា៖
- Honda Air Blade 125 ម៉ូឌែល Standard តម្លៃ ១ ៨០០ ដុល្លារ និងម៉ូឌែល Special តម្លៃ ១ ៨៥៣ ដុល្លារ។
- Honda Air Blade 150 ម៉ូឌែល Standard ២ ៤១២ ដុល្លារ និងម៉ូឌែល Special ២ ៤៦៥ ដុល្លារ៕