Aito M7 របស់ Huawei នឹងទទួលបានការអាប់ឌែតថ្មី នៅក្នុងទីផ្សារចិន!

បន្ទាប់ពីការលក់រថយន្ត Aito M7 របស់ខ្លួនមានការធ្លាក់ចុះខ្លាំង ក្រុមហ៊ុន Huawei និង Seres បានប្រកាសឲដឹងថាពួកគេនឹងធ្វើនូវការអាប់ឌែតថ្មី ឬក៏ facelift សម្រាប់រថយន្តមួយម៉ូឌែលនេះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការផ្លាស់ប្តូរនេះ គឺកើតឡើងក្រោយពីការលក់របស់ M7 បានធ្លាក់ចុះយ៉ាងខ្លាំងដល់ ៧២,៩% នៅក្នុងរយៈក្នុងរយៈពេល ៤ ខែដំបូង នៅក្នុងឆ្នាំ២០២៥ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា Aito M7 ត្រូវបានដាក់លក់ដំបូងនៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២០ ជាមួយតម្លៃចាប់ពី ៣១៩ ៨០០ យន់ ឬ ៤៤ ៤០០ ដុល្លារ ប៉ុន្តែតម្លៃនេះត្រូវបានបញ្ចុះមកវិញត្រឹម ២៥៨ ០០០ យន់ ឬ ៣៥ ៨០០ ដុល្លារ ប៉ុណ្ណោះ នៅចុងឆ្នាំ ២០២៣ ហើយនៅក្នុងឆ្នាំ ២០២៤ វាបានទទួលការបញ្ជាទិញជាង ១៩៣ ០០០ គ្រឿង ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ នេះ ការលក់របស់ M7 បានធ្លាក់ចុះយ៉ាងខ្លាំងដល់ ៧២,៩% នៅក្នុងរយៈក្នុងរយៈពេល ៤ ខែដំបូង ចាប់ពីខែមករា ដល់ខែមេសា។

ក្នុងនោះ រថយន្ត Aito M7 ដែលអាប់ឌែតថ្មីនេះ នឹងទទួលបានការកែលម្អផ្នែកខាងមុខ ដោយមានចង្កៀងមុខស្រដៀងគ្នានឹង Aito M9 flagship SUV ដែរ រួមជាមួយបច្ចេកវិទ្យាដូចជា LiDAR នៅលើដំបូល ថាសកង់ថ្មី និងទ្វារដៃប្រភេទ retractable door handles ។

ចំណែកផ្នែកខាងក្នុងវិញ ក៏នឹងត្រូវកែសម្រួលដូចគ្នាផងដែរ ពោលគឺនឹងផ្លាស់ប្តូរនូវទីតាំងប្តូរប្រអប់លេខទៅដាក់នៅជាមួយចង្កូតវិញ​ ហើយមានកន្លែងសាកថ្មឥតខ្សែចំនួន ២ កន្លែងដាក់ពែងថ្មី អេក្រង់ LCD ថ្មីមានរាងស្តើងជាងមុន និងការផ្លាស់ប្តូរមុខងារបញ្ជាសំខាន់ៗជាច្រើនទៅដាក់នៅលើចង្កូតវិញជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម