[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Alfa Romeo បានប្រកាសដាក់ចេញតម្លៃលក់ជាផ្លូវការនូវរថយន្ត Alfa Romeo Junior ស៊េរីថ្មីរបស់ខ្លួន ប្រើអគ្គិសនីសុទ្ធ មាន ៣ជម្រើសរួមមាន Elettrica, Speciale និង Veloce (ត្រៀមចេញចុងឆ្នាំនេះ) ជាមួយតម្លៃលក់ចន្លោះពី ៤០,៧០០ដុល្លារ ទៅ ៥០,៩០០ដុល្លារ ក្នុងទីផ្សារ។
គួរឲដឹងផងដែរថារាល់ Alfa Junior ទាំងអស់ប្រើម៉ូទ័រអគ្គិសនីតែ១ និងកញ្ជប់ថ្មទំហំ ៥៤ គីឡូវ៉ាត់់ម៉ោងតែមួយប៉ុណ្ណោះ តែ៖
- Elettrica អាចផលិតកម្លាំងសរុបបានចំនួន ១៥៤សេះ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៩វិនាទី។
- Speciale បំពាក់ដោយ e-motor អាចផលិតកម្លាំងសរុបបានចំនួន ២៣៧សេះ។
- Veloce អាចផលិតកម្លាំងសរុបបានចំនួន ២៧៨សេះ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៥,៩វិនាទី។
ចំពោះផ្នែកខាងក្រៅមានការឌីស្សាញទាន់សម័យជាមួយប៉ាណាបិទរាងអក្សរ V អមដោយកាងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ ដល់ ២០អ៊ីញ៕
សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto ឥតខ្សែ បូករួមទាំងភ្លើង ambient lighting ៨ពណ៌, កៅអី Icona ពណ៌ខៀវ និងខ្មៅ, ប្រព័ន្ធជំនួយការបើកបរផ្សេងៗ និងមុខងារបើកបរបែប Premium និង Sport ជាដើម៕