All-new BAIC BJ40 ជំនាន់ថ្មី ធ្វើការដាក់លក់មុខពេលពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់លក់នៅរថយន្ត BAIC BJ40 ស៊េរីថ្មី ជំនាន់ទី ២ មុនពេលដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ នៅឯពិរព័ណ៌រថយន្ត Chengdu Auto Show 2023 ក្នុងប្រទេសចិន ជាមួយតម្លៃលក់រំពឹងថាចាប់ពី ២៧ ៦៦០ ដុល្លារ ដល់ ៤១ ៤៩០ ដុល្លារ  ។

រថយន្តប្រភេទ SUV ជំនាន់ថ្មីនេះផលិតឡើងនៅលើគ្រោងឆ្អឹង នៅតែរក្សានូវគំនិតរចនាផ្តោតទៅលើបើកបរលើគ្រប់ស្ថានផ្លូវ មានប្រវែងសរុប ៤ ៧៩០ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៨៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៩ ម.ម ដែលមានប៉ាណាស្រោបដោយអំពូល LED ព័ទ្ធជុំវិញ អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED ខណៈចង្កៀងក្រោយរចនាបែបបញ្ឈរជាអំពូល LED និងទ្វារក្រោយបើកទៅផ្នែកចំហៀង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំចំនួន ២ ខណៈរន្ធប្រព័ន្ធម៉ាស៊ីនត្រជាក់រចនារាងមូល កៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅ និងម៉ាស្សា ព្រមទាំងប្រអប់លេខអេឡិចត្រូនិច និងដំបូលកញ្ចក់ panoramic sunroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម