[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការជាលើកដំបូងនៃរថយន្ត All-new Honda Freed ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញលក់នៅខេមិថុនា ឆ្នាំ ២០២៤ ។
All-new Honda Freed ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ( e:HEV ) ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ រួមទាំងប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ដែលបញ្ចូលនៅមុខងារប្រព័ន្ធផ្តល់សញ្ញាព្រមានពីផ្នែកចំហៀង BTS ផងដែរ ។
សម្រាប់ផ្នែកខាងក្រៅរបស់ Honda Freed មានភ្ជាប់មកជាមួយប៉ាណា រួមទាំងកាងមុខគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ ក៏ដូចជាទ្វាររូតសងខាងដើរដោយថាមពលអគ្គិសនីជាដើម ។
ចំពោះនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងផ្តល់នៅភាពទូលាយ កៅអីខាងមុខត្រូវបានរចនាឡើងដើម្បីងាយស្រួលចេញ-ចូល ខណៈពេលដែលកៅអីជួរទី ៣ ស្តើងជាងមុនសម្រាប់ភបត់នៅពេលមិនប្រើប្រាស់ បន្ថែមជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ខាងក្រោយសម្រាប់ផាសុកភាពរបស់អ្នកដំណើរនៅជួរទី ២ និងទី ៣ ៕