[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្ត All-new Kia Sorento ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៥៤ ៦៩៣ ដុល្លារ ដល់ ៥៨ ៦០២ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ ២០២៤ ។
សម្រាប់រថយន្តនេះ ផ្តល់ជូនទាមងជម្រើសប្រភេទ Hybrid និង Plug-in hybrid ដំណើរការដោយ៖
- ម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៣០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក រួមទាំងអាគុយប្រភេទលីដ្យូម ។
- ម៉ាស៊ីន plug-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក រួមទាំងអាគុយប្រភេទលីដ្យូម ប្រភេទបើកបរប៉ុង ២ ។
សម្រាប់នៅផ្នែកគ្រឿងខាងក្រៅរត្រូវបានបំពាក់មកជាស្តង់ដារដោយចង្កៀងមុខ LED Projection មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងវិញ បានបំពាក់ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣អ៉ីញ កាម៉េរាមើលក្រោយប្រភេទជីឌីថល ដំបូលកញ្ចក់ panoramic sunroof ព្រមទាំងកៅអីស្បែកមុខងារខ្យល់-កំដៅ ដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៨របៀប ៕