All-new Mazda CX-70 ស៊េរីឆ្នាំ ២០២៥ ប្រើម៉ាស៊ីនកូនកាត់ Hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែល Mazda CX-70 ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ដែលជារថយន្តដែលមានទីតាំងចន្លោះ CX-50 និង CX-90 គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសជប៉ុន ។

Mazda CX-70 Hybrid ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត CX-90 ដែលមានប្រវែងគន្លាតកង់មុខ-ក្រោយ ៣១១៩ មម និងទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ជាមួយម៉ាស៊ីនកូនកាត់ plug-inHybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Skyactiv អាចផលិតកម្លាំងបាន ៣២៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនកម្លាំង ៩១សេះ និងអាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ អាចផលិតកម្លាំងបាន ៣៤០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក ។

Mazda CX-70 ស៊េរីថ្មីនេះ មានលក្ខណៈបែបស្ព័រ និងទំនើបជាងមុន ដោយប៉ាណាមុខត្រូវបានឌីស្សាញថ្មីបែបសំណាញ់ពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញពណ៌ខ្មៅផងដែរ ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ​ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Mazda Connect ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម