ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត All-new NETA L ស៊េរីឆ្នាំ ២០២៤ ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ផ្តល់ជូនទាំងជម្រើសម៉ាស៊ីន plug-in hybrid និងអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់រំពឹងចាប់ពីខ្ទង់ ២ម៉ឺនដុល្លារលឡើងទៅនៅប្រទេសចិន ។
All-new NETA L ស៊េរីឆ្នាំ ២០២៤ ផលិតឡើងនៅលើគ្រោងឆ្អឹង Shanhai platform សម្រាប់ម៉ូដែលប្រភេទ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៩១ សេះ ខណៈម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២២៧ សេះ ។
ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅ មានភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED នៅផ្នែកចំហៀងមានដៃទ្វារប្រភេទ Flash-door ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញបំពាក់ជាមួយដុំហ្វ្រាំង calipers ពណ៌បៃតង ។
ចំពោះនៅផ្នែគខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ១៥,៦ អ៉ីញ កៅអីស្រោបដោយស្បែក និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ រថយន្តនេះ នឹងធ្វើការចេញលក់ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិន ៕