Apple ជួលប្រធានផ្នែកអភិវឌ្ឍន៍តួរថយន្ត Lamborghini សម្រាប់ក្រុមរថយន្តរបស់ខ្លួន

ក្រុមហ៊ុន Apple បានសម្ងំធ្វើការលើរថយន្តដំបូងបង្អស់របស់ខ្លួន​ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្វីបើមានការខកចិត្ត និងការពន្យាពេលជាច្រើនដងក្តី ក្រុមហ៊ុន Apple នៅតែបន្តជំរុញ និងអភិវឌ្ឍរថយន្តរបស់ខ្លួនដដែល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបានបន្ថែមសមាជិកសំខាន់ម្នាក់ទៀត​ ចូលមកក្នុងក្រុមផលិតរថយន្តរបស់ខ្លួន គឺ លោក Luigi Taraborrelli ដែលធ្លាប់បានធ្វើការជាមួយ Lamborghini អស់រយៈពេលពីរទសវត្សរ៍មកហើយ។

ពាណិជ្ជកម្ម

លោក Taraborrelli ធ្លាប់ជាប្រធានផ្នែក Chassis and Vehicle Dynamics នៅក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីខាងលើ ហើយនឹងមកដឹកនាំការរចនារថយន្ត Apple នាពេលអនាគត។

ច្បាស់ណាស់ ក្រុមហ៊ុន Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងការនាំយកបុគ្គលដ៏សំខាន់ គឺលោក Taraborrelli ដែលធ្លាប់បានធ្វើការលើរថយន្ត Lamborghini Urus, Huracan និង Avantador ក្នុងចំណោមគម្រោង Lamborghini ជាច្រើនទៀត។

យ៉ាងណាមិញ បទពិសោធន៍ពីមុនរបស់លោក Taraborrelli ទៅលើតួរថយន្ត, ប្រព័ន្ធចង្កូត, ប្រព័ន្ធជើងក្រោម និងប្រព័ន្ធហ្វ្រាំង ចង្អុលបង្ហាញយ៉ាងច្បាស់ថា Apple ឈានចូលដំណាក់កាលចុងក្រោយនៃការរចនារថយន្តរបស់ខ្លួនហើយ៕

Sponsored