Audi នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​សុទ្ធឲ្យ​បាន ២០ ម៉ូដែល ត្រឹមឆ្នាំ ២០២៥

ក្រុមហ៊ុន Audi បាន​បញ្ជាក់​អំពី​ផែនការ​ទៅ​ថ្ងៃ​អនាគត​ ដោយ​គ្រោង​នឹង​បញ្ចេញ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​​ចំនួន ៣០ ម៉ូដែល​ត្រឹម​ឆ្នាំ ២០២៥ ក្នុង​នោះ​មាន​ ២០ ម៉ូដែល​ជា​ប្រភេទ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ។

គួរ​ដឹង​ថា​​រថយន្ត​អគ្គិសនី​សុទ្ធ​ទាំង ២០ ម៉ូដែល គឺ​មាន​រាប់​បញ្ចូល​ម៉ូដែល e-tron ដែល​បាន​បញ្ចេញ​លក់​កាល​ពី​ដើម​ឆ្នាំ​នេះ។ បន្ទាប់​មក​ទៀត​គឺ​ជា​ម៉ូដែល e-tron Sportback ដែល​នឹង​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Los Angeles Auto Show នា​ថ្ងៃ​ទី ១៩ វិច្ឆិកា។ នៅ​ឆ្នាំ​ក្រោយ ក្រុមហ៊ុន​ក៏​នឹង​បង្ហាញ​ចេញ​ផលិតផល​សម្រេច​នៃ e-tron GT និង Q4 e-tron ផង​ដែរ។

ពាណិជ្ជកម្ម

ត្បិត​ថា​ Audi បាន​បណ្ដាក់​ទុន​ភាគ​ច្រើន​លើ​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​សុទ្ធ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​នៅ​បន្ត​អភិវឌ្ឍ​រថយន្ត​ប្រើ​ម៉ាស៊ីន​ធម្មតា​ដែរ ដោយ​​នឹង​មាន​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ Hybrid។ ប្រសិន​បើ​គ្រប់​យ៉ាង​ទៅ​មុខ​រលូន រថយន្ត​​មាន​ប្រើ​ថាមពល​អគ្គិសនី នឹង​មាន​ចំណែក ៤០% នៃ​ចំនួន​លក់​សរុប​ត្រឹម​ឆ្នាំ ២០២៥៕​

Sponsored