Audi បញ្ចេញម៉ូដែលថ្មីស្រឡាង តម្លៃតែខ្ទង់ ២មុឺនដុល្លារ នៅប្រទេសមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Audi A5L ជាកិច្ចសហការផលិតរួមគ្នាជាមួយក្រុមហ៊ុន SAIC គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃរំពឹងថាខ្ទង់ ២ម៉ឺនដុល្លារ ។

Audi A5L បំពាក់ដោយម៉ាស៊ីនប្រភេទ EA888 engine ជំនាន់ទី ៥ អភិវឌ្ឍរួមគ្នារវាង SAIC-Volkswagen ពោលគឺ ម៉ាស៊ីនបសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ ប្រភេទបើកបរប៉ុង ២ ខណៈប្រភេទប្រអប់លេខ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ sedan ទ្វារ៤ នេះ មានប្រវែងតួខ្លួនសរុប ៤ ៩០៣ ម.ម ទទឹង ១ ៨៨៣ ម.ម កំពស់ ១ ៤២៧ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២២ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។ ចំណែកព័ត៌មានទាក់ទងផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម