Cadillac CT4 ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការហើយ

Cadillac មានសង្ឃឹមខ្ពស់ចំពោះរថយន្ត Sedan ថ្មីរបស់ខ្លួន CT4 ឆ្នាំ ២០២០ ហើយឥឡូវនេះបានប្រកាសតម្លៃលក់របស់វាជាផ្លូវការ។

CT4 ចែកចេញជា ៤ ម៉ូដែល គឺ CT4 Luxury តម្លៃចាប់ពី ៣៣ ៩៩០ដុល្លារលើទីផ្សារបរទេស, CT4 Premium Luxury តម្លៃចាប់ពី ៣៨ ៤៩០ដុល្លារ, CT4 Sport តម្លៃចាប់ពី ៣៩ ៥៩០ និង CT4-V តម្លៃចាប់ពី ៤៥ ៤៩០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាមានជម្រើសម៉ាស៊ីនចំនួន ៣ គឺ ចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៧សេះ , ២,៧លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៩សេះ និង ២,៧លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣២០សេះ។ ពួកវាដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ តែក៏មាន Option ប៉ុងពីរដែរ។

Cadillac CT4 បំពាក់លក្ខណៈពិសេសមកស្តង់ដារដូចជា ដៃចង្កូតស្បែក, ពូកស្បែក, អេក្រង់ Infotainment System ទំហំ ៨អ៊ីង អាចភ្ជាប់មុខងារ Android Auto និង Apple Carplay, ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual-zone, មុខងារ Active Noise Cancellation Technology និង Keyless Entry System ជាដើម។

មិនតែប៉ុណ្ណោះវាក៏បំពាក់ប្រព័ន្ធជំនួយការបើកបរដូចជា Forward Collision Alert, Front Pedestrian Braking, Automatic Emergency Braking, Rear Park Assist និង Safety Alert Seat ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម