Audi បង្ហាញតម្លៃឡាន A8 ប្រភេទ Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំងត្រឹម២,៥លីត្រ

ក្រុមហ៊ុន Audi បានប្រកាសតម្លៃនៃរថយន្ត A8 TFSI e ស៊េរីឆ្នាំ២០២០ ដែលបំពាក់ម៉ាស៊ីន Plug-in Hybrid ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Audi A8 TFSI e ថ្មីនេះ នឹងមានតម្លៃ ៩៤ ០០០ដុល្លារ ពេលចេញលក់លើទីផ្សារសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខននេះ។ តម្លៃនេះបានធ្វើឲ្យរថយន្តប្រើម៉ាស៊ីន Plug-in Hybrid ខាងលើ ថ្លៃជាងរថយន្ត A8 55 TFSI ដែលប្រើម៉ាស៊ីនសាំងធម្មតា រហូតដល់ទៅ ៨ ៨០០ដុល្លារ (៨៥ ២០០ដុល្លារ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

A8 TFSI e បំពាក់ម៉ាស៊ីន Turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង, កញ្ចប់អាគុយ ១៤,‌១គីឡូវ៉ាត់ម៉ោងមួយ និងម៉ូទ័រអគ្គិសនីមួយ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ មានកម្លាំងសរុប ៤៤៣សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី។

ដោយសារតែជាប្រភេទម៉ាស៊ីន Plug-in Hybrid វាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយប្រហែល ៣០គីឡូម៉ែត្រ។

ថ្វីបើ Audi មិនទាន់បង្ហាញលក្ខណៈពិសេសលម្អិតបន្ថែម ប៉ុន្តែ A8 TFSI e មានបំពាក់ប្រព័ន្ធចង្កៀងមុខដ៏ពិសេសប្លែកខុសពីគេ ហើយបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីងមកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម