Audi A7 ឆ្នាំ២០២១ ចេញប្រភេទសាកភ្លើងថ្មី កាន់តែសន្សំសំចៃ

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្តប្រភេទ Plug-in Hybrid ថ្មី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺ A7 55 TFSI e ស៊េរីឆ្នាំ២០២១។

រថយន្ត A7 55 TFSI e នេះ បានចូលរួមជាមួយបងប្អូនផ្សេងទៀត គឺ Q5 55 TFSI e និង A8 60 TFSI e ឆ្នាំ២០២១ ដែលសុទ្ធតែជាប្រភេទ Plug-in Hybrid មានលក់នៅសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

A7 55 TFSI ប្រើម៉ាស៊ីនដូច Q5 55 TFSI e ដែរ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TFSI Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៣៦២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ S-tronic dual-clutch និងប៉ុងពីរ quattro AWD។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់កញ្ចប់អាគុយកម្លាំង ១៤,‌១គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរ ដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៤០គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Audi A7 55 TFSI e ស៊េរីឆ្នាំ២០២១ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៧៤ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម