[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល A8 ស៊េរីឆ្នាំ ២០២២ ប្រភេទម៉ាស៊ីន Plug-in hybrid សម្រាប់ទីផ្សារអឺរ៉ុប។
ចំពោះថាមពលនៃរថយន្ត Audi A8 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ៣,០ លីត្រ V6 turbo ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយដែលមានកញ្ចប់អាគុយ ១៤,១គីឡូវ៉ាត់ មានកម្លាំងសរុប ៤៦២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី។
បន្ថែមពីនេះ Audi A8 អាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៤៦គីឡូម៉ែត្រ និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយទ្បែកចំពោះរថយន្ត Audi A8 កម្រិតនៃការប្រើប្រាស់សាំង ២លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីទ្បូម៉ែត្រ ។
យ៉ាងណាមិញចំពោះរថយន្ត Audi A8 ស៊េរីឆ្នាំ ២០២២ ប្រភេទ Plug-in Hybrid ជាមួយតម្លៃចាប់ពី ១២៣,២៩២ ដុល្លារ សម្រាប់ទីផ្សារក្នុងតំបន់អឺរ៉ុប៕