ក្រុមហ៊ុន Audi បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួន គឺ Audi Q5 e-tron ក្នុងកម្មវិធី 2021 Guangzhou Auto Show ដោយមានបំណងដាក់លក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។
រថយន្ត Audi Q5 e-tron បានប្រើប្រាស់គ្រោងឆ្អឹង MEB Platform ដូចទៅនឹងម៉ូដែល Q4 e-tron និង Q4 e-tron Sportback ដែរ ប៉ុន្តែវាមានទំហំធំជាង គឺ ប្រវែង ៤៨៧៦មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៦៥មីល្លីម៉ែត្រ។
ចំណែកឯផ្នែកខាងក្នុង វាបានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្តទំហំ ១១,៦អ៊ីញ ជាប្រភេទ Touchscreen ហើយមានបំពាក់កៅអី ៣ជួរ អាចអង្គុយបានរហូតដល់ទៅ ៧នាក់ឯណោះ។ មិនតែប៉ុណ្ណោះ វាក៏មានជម្រើសកៅអី៦ ដែរ។
Audi Q5 e-tron ផ្តល់ជម្រើសកម្លាំងចំនួន ៣ គឺ Q5 40 e-tron ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១ ដំណើរការដោយប៉ុងក្រោយ, Q5 50 e-tron ប្រើម៉ូទ័រអគ្គិសនី២ មានកម្លង ៣០១សេះ និងប៉ុងពីរ។ ពួកវាបំពាក់អាគុយអគ្គិសនីទំហំ ៨៣,៤គីឡូវ៉ាត់ម៉ោង។ ចុងក្រោយគឺម៉ូដែល Q5 35 e-tron ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៧៧សេះ ហើយប្រើអាគុយទំហំតូចជាង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Audi មិនបានបង្ហាញឡើយថា Q5 e-tron នឹងមានចម្ងាយបើកបរបានប៉ុន្មាន នៅពេលសាកភ្លើងពេញម្តង៕