Audi RS4 Avant ឆ្នាំ ២០២០ រូបរាងកាត់តាម RS6 ហើយកម្លាំងដល់ ៤៤៤សេះ

រថយន្ត Audi RS4 Avant ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ដោយវាប្រៀបបានទៅនឹងកូនរបស់រថយន្ត Audi RS6 Avant អីចឹង។

ក្រឡេកមើលមួយភ្លេត យើងអាចដឹងថាវាជា RS4 Avant តាមរយៈចង្កៀងមុខ LED ថ្មីរបស់វា។ Audi ក៏បានអាប់ដេតប៉ាណាមុខ ឱ្យរីកទទឹងធំជាងមុន ពណ៌ខ្មៅរលោងយ៉ាងទាក់ទាញទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកផ្នែកខាងក្នុងវិញ វាបំពាក់អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត MMI ប្រភេទ Touchscreen ទំហំ ១០,១អ៊ីង និង កុងទ័រ Virtual Cockpit យ៉ាងស្រស់ស្អាត និង ទំនើបបំផុត ព្រមទាំងដៃចង្កូតកាំម្ញីយ៉ាងទាក់ទាញផងដែរ។

Audi RS4 Avant ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,៩លីត្រ Twin-Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៤៤សេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,‌១វិនាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត RS4 Avant នឹងមានលក់នៅអឺរ៉ុបចាប់ពីចុងខែតុលា ជាមួយតម្លៃចាប់ពី ៨៨ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម