[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BAIC Stone 01 ប្រភេទ SUV ផ្តោតលើការបើកបរផ្លូវលំបាកៗ ឬ Off-Road នៅលើគេហទំព័រមួយនៅក្នុងប្រទេសចិន ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ៤២ ០៩៧ ដុល្លារ ដល់ ៧០ ១៦២ ដុល្លារ នៅទិផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨៦៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១០ ម.ម ។ BAIC Stone 01 ប្រើការរចនារាងជាប្រអប់ដូចទៅនឹង Defender និង Range Rover ដោយប៉ាណាមុខរាងជាជ្រុង ជាប់ចង្កៀងមុខរាងអក្សរ Y កាងខាងមុខពណ៌ខ្មៅ កញ្ចក់ចំហៀងពណ៌ខ្មៅ ប្រអប់ដំបូលត្រូវបានបំពាក់ដោយសេនស័រមុខងារឆ្លាតវៃ ចង្កៀងខាងក្រោយត្រូវបានរចនាឡើងបញ្ឈរ ជាមួយនឹងសំបកកង់ទំនេរខាងក្រោយជាដើម ។
ក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានលម្អិតនៃផ្នែកខាងក្នុងនៅឡើយទេ ប៉ុន្តែឯកសារបង្ហាញថា រថយន្ត SUV នឹងមានកៅអី ៦ និង ៧ កៅអី ជាមួយនឹងការកំណត់រចនាសម្ព័ន្ធបីជួរ ។ លើសពី នឹងរួមបញ្ចូលនៅប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាច្រើនផងដែរ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ BAIC Stone 01 ដំណើរការដោយម៉ាស៊ីន Plug-in hybrid ចំណុះ ១,៥ លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនិចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៦៩ សេស និងបានបំពាក់ដោយអាគុយប្រភេទ Ternary lithium-ion battery ៕