Bentley ចេញរថយន្តថ្មីមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ផលិតត្រឹម ១៨គ្រឿង

ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ដ៏​យូរ​រថយន្ត​របស់ Bentley ក្នុងការបង្ហាញចេញនូវរថយន្តដែលមាន​រូបរាង​ខុស​ប្លែក​ពី​ម៉ូឌែលមុនៗ​ជាមួយការបង្ហាញចេញនូវរថយន្ត Bentley Mulliner Batur ប្រភេទ Coupe ថ្មីនៅទីក្រុង Monterey រដ្ឋកាលីហ្វ័រញ៉ា ក្នុងសប្តាហ៍នេះ។

រថយន្ត Bentley Mulliner Batur ទទួលបាននូវការឌីស្សាញថ្មី ជាមួយរសជាតិថ្មី និងបានទម្លាក់នូវចង្កៀងមុខរាងមូលពងក្រពើដែលជាអត្ថសញ្ញាណនៃរថយន្ត Bentey មកបំពាក់នូវចង្កៀងថ្មីដែមាន អំពូលភ្លើងបីប្រភេទ LED។ បន្ថែមជាមួយប៉ាណាថ្មីដែលមើលទៅកាន់តែកាច រួមបន្ថែមជាមួយថាសកង់ទំហំ ២២អ៊ីង និងភ្លើងខាងក្រោយឌីស្សាញស្លីមជាងមុន។

ពាណិជ្ជកម្ម

The Batur ត្រូវបានបង្កើតឡើងដោយនាយកផ្នែករចនា Andreas Mindt និងក្រុមរបស់គាត់នៅ Bentley ។ លោក Mindt បានចូលរួមជាមួយ Bentley ក្នុងឆ្នាំ២០២១ បន្ទាប់ពី២៥ ឆ្នាំនៅក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដូចជា Volkswagen Group ដែលធ្វើការជាមួយម៉ាកដូចជា VW និង Audi ។

ស្រដៀងទៅនឹង E-Tron ដែរ Mulliner Batur នឹងបង្ហាញពីរចនាប័ទ្មរបស់ Bentley នៅពេលដែលក្រុមហ៊ុនផលិតរថយន្តនេះបានផ្លាស់ប្តូរទៅជាការផលិតអគ្គិសនីដែលជាផ្នែកនៃយុទ្ធសាស្រ្ត “Beyond100” របស់ខ្លួន ដែលសង្ឃឹមថានឹងមានអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០។

ផ្នែកខាងក្នុងរបស់ Batur មិនខុសគ្នាខ្លាំងដូចផ្នែកខាងក្រៅនោះទេ។ ត្រូវបានបំផុសគំនិតដោយ Bacalar កាលពីឆ្នាំមុន កាប៊ីនរក្សាបាននូវអត្តសញ្ញាណ Bentley-esque របស់ខ្លួនជាមួយនឹងគ្រឿងបរិក្ខាដែលបានធ្វើការអភិវឌ្ឍន៍ស្របតាមរចនាប័ទ្មដែលអតិថិជននីមួយៗពេញចិត្ត។ បន្ថែមពីនេះក៏មាននូវជម្រើសវត្ថុធាតុដើមចំនួន ៣ជម្រើសផងដែរនៅផ្នែកខាងក្នុង Batur នេះ ដោយមាន Scottish, Italian leather និង Dinamica Faux។ កម្រាលជើងត្រូវបានផលិតចេញពីសសៃអំបោះកែច្នៃឡើងវិញ ជំនួសអោយនូវការប្រើសមាសធាតុកាបូន ដែល Bentley បាននិយាយថាវារក្សាបាននូវស្ថេរភាពនៃការប្រើប្រាស់។ ប្រសិនបើពុំគ្រប់គ្រាន់នោះទេ Bentley ក៏ផ្តល់នូវកន្លែងប៊ូតុងចាប់ផ្តើមដំណើរការម៉ាស៊ីនផលិតពីមាសទំហំ ១៨ការ៉ាត់ផងដែរ។

រថយន្ត Mulliner Batur ដំណើរការដោយម៉ាស៊ីនចំណុះ ៦,០លីត្រ W12 អាចផលិតកម្លាំងបាន ៧១០សេះ និងកម្លាំងរមួល ១ ០០០ញ៉ូតុនម៉ែត្រ។ ដែលវារថយន្តដែលមានថាមពលខ្លាំង ដែលក្រុមហ៊ុនពុំដែលផលិត ហើយប្រើនូវប្រព័ន្ធបូម Air Suspension កម្រិតខ្ពស់បំផុត ដែលបានបន្ថែមនូវ Active anti-roll ប្រភេទអេឡិចត្រូនិច, ប្រព័ន្ធ Limited-slip differential ប្រភេទអេឡិចត្រូនិច និងប្រព័ន្ធចង្កូតវិលកង់ទាំង៤ Four-Wheel Steering។

Bentley នឹងផលិតរថយន្ត Mulliner Batur នេះឡើងត្រឹមចំនួន ១៨គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងៗមានក្នុងតម្លៃប្រហែល ២លានដុល្លារ ប៉ុន្តែគួរអោយស្តាយរថយន្តទាំងនេះប្រហែលជាមួយមានម្ចាស់រួចអស់ទៅហើយ។ ហើយការផលិតរថយន្តនេះនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ បន្ទាប់ពីការធ្វើតេស្តចុងក្រោយត្រូវបានបញ្ចប់៕

Sponsored