BMW លក់រថយន្តប្រើថាមពលអគ្គិសនីបាន ៥០០ ០០០ គ្រឿងហើយ

BMW បាន​ប្រកាស​ពី​ការ​លក់​រថយន្តមានប្រើថាមពលអគ្គិសនីបាន​ចំនួន ៥០០ ០០០ គ្រឿង​នៅ​ទូទាំង​ពិភពលោក ហើយ​រថយន្ត​ទី ៥០ ម៉ឺន​គ្រឿង​គឺ​ជា​ម៉ូដែល BMW 330e ដែល​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​ម្ចាស់​របស់​វា​នៅ​ប្រទេស​អាល្លឺម៉ង់។

ដោយ​សារ​វា​ជា​រថយន្ត​ដែល​តំណាង​ឲ្យ​ការ​​ឈាន​ដល់​ដំណាក់​កាល​ដ៏​អស្ចារ្យ​ថ្មី​មួយ​នោះ ទើប​​សោ​នៃ​រថយន្ត​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដោយ​​លោក Sebastian Mackensen ប្រធាន​ផ្នែក​លក់​របស់ BMW ផ្ទាល់​តែ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Oliver Zipse ជា​ប្រធាន​ BMW បាន​និយាយ​ថា ៖ “យើង​បាន​​ធ្វើ​ការ​បោះ​ពួយ​យ៉ាង​លឿន យើង​បាន​កំណត់​គោលដៅ​ថា​ចង់​ឲ្យ​មាន​រថយន្ត​ប្រើ​ថាមពលអគ្គិសនី​ចំនួន ១ លាន​គ្រឿង​រត់​លើ​ដង​ផ្លូវ​នៅ​ក្នុង​ពេល ២ ឆ្នាំ​ខាង​មុខ។”

ដើម្បី​សម្រេច​គោលដៅ​នេះ BMW នឹង​បញ្ចេញ​លក់​រថយន្ត​ BMW iX3 នៅ​ឆ្នាំ​ក្រោយ​ជា​រថយន្ត SUV ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ និង​បន្ទាប់​មក​គឺ​បញញចេញ iNEXT និង i4 នៅ​ឆ្នាំ ២០២១៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម