BMW បានប្រកាសអំពីផែនការបញ្ចេញរថយន្តម៉ូដែល X5 ប្រភេទប្រើប្រាស់អ៊ីដ្រូហ្សែន ដែលនឹងចេញនៅឆ្នាំ ២០២២ ហើយផ្អែកលើរូបរាងរថយន្ត BMW X5 ជំនាន់បច្ចុប្បន្ន។
ម៉ាស៊ីនរថយន្ត X5 ដែលដំណើរការដោយអ៊ីដ្រូហ្សែននឹងមានកម្លាំងខ្ពស់បំផុត ៣៦៩ សេះ ហើយការចាក់បំពេញអ៊ីដ្រូហ្សែនប្រើប្រាស់ប្រហែល ៣ ទៅ ៤ នាទី ចំណែករថយន្តនឹងបញ្ចេញនូវចំហាយទឹក មិនមានផ្សែងអ្វីឡើយ។
បច្ចេកវិទ្យាអ៊ីដ្រូហ្សែននៅលើ X5 គឺនឹងមាន Fuel Cell ដែលផលិតឡើងដោយ Toyota ចំណែក ប្រព័ន្ធទាំងមូលគឺធ្វើឡើងដោយ BMW Group។ គួរដឹងម៉ាស៊ីនដំណើរការដោយអ៊ីដ្រូហ្សែននេះជាការរួមគ្នាបង្កើតរវាង BMW និង Toyota តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕