ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW និងក្រុមហ៊ុនផលិតកង់ល្បីឈ្មោះអ៊ីតាលី 3T បានសហការណ៍គ្នាផលិតកង់ថ្មី ហៅថា “3T For BMW”។
កង់ 3T For BMW មានចំនួន ២ពណ៌ ជាប្រភេទកង់សម្រាប់ជិះផ្សងព្រេង។ វាត្រូវបានឌីហ្សាញយ៉ាងប្រណីត មើលទៅបែបស៊ីវីល័យ និងល្អឥតខ្ចោះ សម្រាប់មនុស្សសម័យថ្មី។
យ៉ាងណាក៏ដោយ កង់ 3T For BMW នេះ មិនមែនបិតឡូហ្គូ BMW នៅលើខ្លួនវាឡើយ។ តួខ្លួនរបស់វាជាប្រភេទ aerodynamic carbon frame ដែលជាប្រភេទ carbon មានទម្ងន់ស្រាលបំផុតលើពិភពលោក។
កង់ 3T For BMW ចែកចេញជា ២ពណ៌ឲ្យជ្រើសរើស គឺ ពណ៌ប្រផេះ និង ពណ៌ប្រផេះលាយខៀវ ហើយមានតម្លៃ ៥ ៤៩៩ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក និង ៥ ៤៩៩ផោន (៦ ០០០ដុល្លារ) សម្រាប់ទីផ្សារអឺរ៉ុប។ វានឹងត្រូវដាក់លក់នៅតាមក្រុមហ៊ុន BMW និង 3T Experience Centers មួយចំនួនប៉ុណ្ណោះ៕