ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Dodge នឹងបញ្ចប់ផលិតកម្មឡាន SUV កម្លាំងខ្លាំងបំផុតរបស់ខ្លួន ក្នុងខែមិថុនា

Dodge នឹងបញ្ចប់ផលិតកម្មឡាន SUV កម្លាំងខ្លាំងបំផុតរបស់ខ្លួន ក្នុងខែមិថុនា

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Dodge កំពុងត្រៀមខ្លួនដើម្បីបញ្ចប់ផលិតកម្មនៃរថយន្ត SUV កម្លាំងខ្លាំងបំផុតរបស់ខ្លួន ម៉ូដែល Durango SRT Hellcat នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើរំពឹងថា នឹងអាចផលិត Durango SRT Hellcat បានសរុប ២ ០០០គ្រឿង មុលពេលបញ្ចប់ផលិតកម្មរបស់វា នៅឯរោងចក្រ Jefferson North Assembly Plant ក្នុងទីក្រុង Detroit សហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Dodge Durango SRT Hellcat មានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៧១០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD។ SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាអាចអូសសណ្តោងបានទម្ងន់រហូតដល់ទៅជិត ៤តោនឯណោះ។

ដើម្បីធានាថាវាអាចទប់ទល់កម្លាំងដ៏ខ្លាំងក្លានេះបាន Durango SRT Hellcat ត្រូវបានបំពាក់ជាមួយនូវប្រព័ន្ធបូម sport-tuned suspension, adaptive dampers និងប្រព័ន្ធហ្វ្រាំង Brembo មានពីស្តុងចំនួន ៦ និងឌីសហ្វ្រាំងទំហំ ៤០១មីល្លីម៉ែត្រនៅខាងមុខ ជាមួយ ពីស្តុងចំនួន ៤ និងឌីសហ្វ្រាំងទំហំ ៣៥១មីល្លីម៉ែត្រ នៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម