BMW 7 Series ឆ្នាំ២០២០ ចេញលក់នៅថៃ តម្លៃប៉ុណ្ណឹងម៉េចដែរ?

ក្រុមហ៊ុន BMW Thailand បានប្រកាសដាក់លក់រថយន្ត 7 Series ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលរថយន្តនេះជាគូប្រជែងរបស់ Mercedes-Benz S-Class។

រថយន្ត BMW 7 Series ថ្មី បានបំពាក់ប៉ាណា​ផ្នែក​ខាង​មុខ​ថ្មី ​ទំហំ​ធំ​ជាង​មុន​ខ្លាំងដល់ទៅ ៤០ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ស៊េរី​មុន។ ផ្នែក​ខាង​ក្រោយ​វិញ BMW បញ្ជាក់​ថា របា​ក្រូម​មានទំហំ​ក្រាស់​ជាង​មុន ហើយ​ចង្កៀង LED ​មាន​រាង​ស្លីម​ជាង​មុន និង​មាន​របា LED ដ៏​តូច​មួយ​ទៀតរត់​កាត់​ទទឹង​ផ្នែក​ខាង​ក្រោយ​នោះ​ទៀត​ផង។

ពាណិជ្ជកម្ម

BMW Thailand បានយកតែម៉ូដែល 730Ld និង 745Le មកលក់ប៉ុណ្ណោះ នៅលើទីផ្សាររបស់ខ្លួន។ BMW 730Ld បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ មានកម្លាំង ២៦៥សេះ, ប្រើប្រអប់លេខអូតូ ៨វគ្គ, ប្រើប៉ុងពីរ, យ៉ាន់ ១៩អ៊ីង និងតម្លៃ ៦,០៩៩លានបាត ស្មើនឹង ២០១ ៥០០ដុល្លារ។

ដោយឡែក BMW 745Le ដំណើរការដោយម៉ាស៊ីនប្រភេទ Plug-in Hybrid មានកម្លាំង ៣៩៤សេះ អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៥០គីឡូម៉ែត្រ។ វាក៏ប្រើប៉ុងពីរដែរ ហើយមានតម្លៃ ៦,៣៩៩លានបាត ស្មើនឹង ២១១ ៥០០ដុល្លារ៕

Sponsored