BMW iNext ដែលគេទន្ទឹងរង់ចាំ នឹងអាចជិះបាន ៥៧៩ គ.ម ពេលសាកភ្លើងពេញ

រថយន្ត BMW iNext ដែល​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរ​នោះ នឹង​ត្រូវ​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ។

រថយន្ត​ SUV អគ្គិសនី​ថ្មី​សន្លាង​របស់ BMW នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​សាំង ម៉ាស៊ីន​ម៉ាស៊ូត Plug-in Hybrid និង​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ។ BMW អះអាង​ថា​ iNext អាច​នឹង​ជិះ​បាន​ចម្ងាយ ៧០០ គ.ម ពេល​សាក​មួយ​ពេញ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​នេះ​ក្រុមហ៊ុន​បាន​បន្ថយ​ការ​ប៉ាន់​ស្មាន​របស់​ខ្លួន​នៅ​ត្រឹម ៦០០ គ.ម។ ប៉ុន្តែ​តាម​ការ​ចុះ​ផ្សាយ​របស់​ Auto Express បាន​បញ្ជាក់​ថា​តួ​លេខ​ជាក់​ស្ដែង​ទំនង​ជា​ ៥៧៩ គ.ម ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​នេះ iNext អាច​នឹង​បញ្ចេញ​លក់​ជា​មួយ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​ជំនាន់​ចុង​ក្រោយ​បំផុត ដែល​ផលិត​ឡើង​ដោយ BMW។ បើ​តាម​រូបភាព​ថត​បាន​កាល​ពី​ថ្មី​នេះ បង្ហាញ​ថា​ iNext នឹង​មាន​ទំហំ​ស្រដៀង​នឹង BMW X5 នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ហើយ​វា​អាច​នឹង​មាន​ឈ្មោះ​ថា i5 ពេល​ចេញ​លក់​ក៏​ថា​បាន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម