ម៉ូតូ Benelli BN 125 ចាក់សាំង ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 ត្រូវបានដាក់បង្ហាញចេញជាផ្លូវការ នៅក្នុងតំបន់អឺរ៉ុប ដែលមកជាមួយនឹងរូបរាងកាចស្អាត ងាយស្រួលជិះធ្វើដំណើរតាម Off-Roads និងអ្វីដែលពិសេសនោះម៉ូតូនេះជួយសន្សំសំចៃសាំងរហូត ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ។

សម្រាប់ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 មានទំហំសរុបប្រវែង ២ ០៥០, ទទឹង ២ ០៥០, កម្ពស់ ១ ០៦៥, កម្ពស់ពីដីដល់កែប ៧៧០ និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣៦០ មម។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១៣,៥ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនារបស់ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 មានរាងដ៏ទំនើបដែលម៉ូតូនេះបានបំពាកនូវចង្កៀងមុខ-ក្រោយ LED Halogen, កុងទ័រឌីជីថល LCD ដែលមានរន្ធសាក USB សម្រាប់សាកថ្មចល័ត ១ តំបន់។

ដោយទ្បែកចំពោះម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 បានប្រើប្រាស់ម៉ាស៊ីន DOHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១៤៩ សេសេ ផលិតកម្លាំង ១១ សេះ និងកម្លាំងរមួល ១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កះលេខ ៥ វគ្គ។ ហើយកម្រិតនៃការប្រើប្រាស់សាំងរបស់ម៉ូតូនេះក្នុង ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ប៉ុណ្ណោះ។

ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ពណ៍ និងមានតម្លៃប្រហែល ២ ៨២៥ ដុល្លារ នៅលើទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម