BMW M2 CS ស៊េរីឆ្នាំ ២០២៦ រចនាផ្ដោតលើការប្រណាំងគ្រោងដាក់លក់ក្នុងតម្លៃជិត១០មុឺនដុល្លារ

[បរទេស] រថយន្ត BMW M2 CS ស៊េរីឆ្នាំ ២០២៦ បានបង្ហាញខ្លួនជាផ្លូវការ ហើយគ្រោងនឹងដាក់លក់មុនដំណាច់ឆ្នាំនេះ ក្នុងតម្លៃជិត១០មុឺនដុល្លារនៅទីផ្សារបរទេស។

82 2026 BMW M2 CS OEMរថយន្ដ BMW M2 CS ដំណើរការដោយម៉ាសុីន twin-turbo ចំណុះ ៣.០ ទំហំ៦សុីឡាំង អាចផលិតកម្លាំងបាន ៥៣០ សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ អាចជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៣.៨វិនាទីនិងអាចបើករ Top Speed ក្នុងល្បឿន ៣០២គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ហ្វេនរថយន្ដ BMW គឺរថយន្ដ BMW M2 CS ស៊េរីឆ្នាំ ២០២៦ មិនបានបំពាក់មកជាមួយជម្រើសប្រើលេខដៃ ដោយរថយន្ដបំពាក់មកជាមួយ ប្រអប់លេខអូតូ ៨ វគ្គ។

បើនិយាយពីរូបរាងផ្នែកខាងក្រៅ ចំពោះផ្នែកខាងមុខរថយន្ដ ផ្ដោតលើប្រព័ន្ធលំហូរខ្យល់ Aerodynamic ដោយប៉ាណាផ្នែកខាងមុខរចនាជាប្រឡោះធំៗ ជួយបានទាំងការបញ្ចុះកម្ដៅម៉ាសុីននិងប្រព័ន្ធលំហូរខ្យល់ចេញចូលបានល្អ។ នៅផ្នែកខាងក្រោមក៏បំពាក់ជាមកាងពណ៌ខ្មៅរលោង (matt black) ផ្តល់នូវរូបរាងដ៏រឹងមាំហើយនិងស្រស់ស្អាត។ បន្ថែមពីរថយន្ដនេះបានបំពាក់មកជាមួយដំបូលធ្វើពីកាបូន (M Carbon) ខណកញ្ចក់ចំហៀងលេងបន្ថែមមកជាមួួយ កាបូនដូចគ្នា ធ្វើឲ្យរថយន្ដកាន់តែទាក់ទាញ សម្រាប់អ្នកចូលចិត្តលេងឡាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

89 2026 BMW M2 CS OEMប្រព័ន្ធសំឡេងម៉ាស៊ីនសុីមាំង រចនាមកមានសន្ទះបិទបើកបញ្ជាដោយអគ្គិសនី និងបំពង់ផ្សែងចំនួន៤ មានពណ៌ខ្មៅរលោង (matt black) ។ ចំណុចពពិសេសមួយទៀតគឺកោងផ្នែកខាងក្រោម (rear diffuser) ធ្វើពីសរសៃកាបូន (carbon fibre) ដើម្បីជួយទប់កម្ដៅសុីមាំងបានយ៉ាងល្អ។ ទ្វារខាងក្រោយមានទម្ងន់ស្រាលរចនាបែប ducktail រាងលយទៅប្រៀបដូចជា Spoiler គឺជាចំណុចពិសេសមួយរបស់រថយន្ដនេះ។

71 2026 BMW M2 CS OEM

រថយន្ត BMW M2 CS ស៊េរីឆ្នាំ ២០២៦ បំពាក់មកជាមួយថាសប្រភេទ M light-alloy forged មានពណ៌មាសបែប matt Gold Bronze ជាការរចនាដ៏ពិសេសជំនួួញទាំងការបើកបរនិងលើកសម្រស់ថែមទៀត។ រថយន្ដនេះក៏មានជម្រើសបំពាក់មកជាមួយសំបកកង់ស្ព័រធម្មតា (standard sport tyres) និងសំបកកង់សម្រាប់ផ្លូវប្រណាំងកម្រិតខ្ពស់ (ultra-track tyres) ។

2026 BMW M2 CS First Look: A Big Power Upgrade—With a Price Hike to Match

រថយន្ដនេះការរចនាទម្ងន់ជាងរថយន្ដ BMW M2 CS ស្តង់ដារប្រហែល ៣០ គីឡូក្រាម។ បច្ចេកវិទ្យាតួខ្លួនទាំងមូលរបស់រថយន្ដនេះត្រូវបានរៀបចំយ៉ាងលម្អិត ទទួលបបានការកែលម្អរបស់ម៉ាស៊ីនជាពិសេស។

តួខ្លួនត្រូវបានបន្ថយប្រវែង ៨ មម ហើយត្រូវបានកែសម្រួលជាពិសេសសលើប្រព័ន្ធបូម ជាពិសេសការប្រព័ន្ធគ្រប់គ្រងលំនឹងពេលបើកបរផ្លូវកោង Dynamic Stability Control (DSC) និងបំពាក់មកជាមួយប្រព័ន្ធ M Dynamic Mode ដើម្បីបង្កើនសមត្ថភាពក្នុងការបើកបរនៅលើផ្លូវប្រណាំង៕

85 2026 BMW M2 CS OEM

ផ្ទាំងផ្សាយពាណិជ្ជកម្ម