ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ BMW X7 ប្រភេទ Dark Shadow ថ្មី ផលិតតែ ១០គ្រឿងគត់ ចេញតម្លៃលក់ហើយ

BMW X7 ប្រភេទ Dark Shadow ថ្មី ផលិតតែ ១០គ្រឿងគត់ ចេញតម្លៃលក់ហើយ

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត X7 ប្រភេទ Dark Shadow Edition ថ្មីជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយវានឹងមានតែ ១០គ្រឿងគត់សម្រាប់ប្រទេសនេះ។

រថយន្ត BMW X7 Dark Shadow Edition ពិសេសថ្មីនេះ នឹងចែកចេញជា ២ ម៉ូដែល គឺ xDrive30d M Sport ចំនួន ៥គ្រឿង និង M50i ចំនួន ៥គ្រឿងដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល xDrive30d M Sport នឹងបំពាក់ម៉ាស៊ីនម៉ាស៊ូត turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦១សេះ ហើយមានតម្លៃចាប់ពី ១៨៨ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែល ១៤០ ២៥០ដុល្លារអាមេរិក។ ចំណែកឯម៉ូដែល M50i វិញ បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំង ៥២៣សេះ ហើយមានតម្លៃចាប់ពី ២១៥ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែល ១៦០ ៣០០ដុល្លារអាមេរិក។

X7 Dark Shadow Edition នឹងមានតួខ្លួនពណ៌ពិសេសរបស់ BMW Individual គឺ Frozen Arctic Grey Metallic រំលេចដោយពណ៌ High-Gloss Shadow Line, យ៉ាន់ Alloy ពណ៌ខ្មៅ Jet Black matte ទំហំ ២២អ៊ីញ, ដុំហ្វ្រាំងពណ៌ខៀវ និង កញ្ចក់ក្រោយពណ៌ខ្មៅ ផងដែរ។

រីឯផ្នែកខាងក្នុងវិញ វាបានបំពាក់ពូកស្បែកពណ៌ខៀវងងឹតលាយខ្មៅ, កាំម្ញីពណ៌ខៀវងងឹត, ចង្គឹះលេខគ្រីស្តាល ព្រមទាំងស៊ីញ៉េ Edition Dark Shadow ទៀតផង។ ក្រៅពីនោះ វាក៏មានប្រព័ន្ធម៉ាស៊ីនត្រជាក់ multi-zone climate control, កោអីចុចអូតូ, ដៃចង្កុតស្បែក, ទ្វារបឺត, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, កុងទ័រឌីជីថល, អេក្រង់កម្សាន្តទំហំធំ ព្រមទាំងប្រព័ន្ធភ្លើង ambient lighting ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម