BMW រកលុយបានច្រើនខ្លាំងពីការលក់រថយន្ត SUV

ក្រុមហ៊ុន BMW អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​​ឡើង​វិញ​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ និង​​ចំនួន​លក់​ដ៏​ខ្លាំង​ក្លា​លើ​រថយន្ត​ប្រភេទ SUV របស់​ខ្លួន។

នៅ​ត្រីមាស​ទី ៣ នេះ ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន​​ប្រមាណ ១,៦៩ ពាន់​លាន​ដុល្លារ ​ពី​ប្រាក់​ចំណូល​ដែល​មាន​សរុប​​ប្រមាណ ២៩,៤ ពាន់​លាន​ដុល្លារ​។ ប្រាក់​ចំណូល​សរុប​មាន​ការ​កើន​ឡើង​ ៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​សារ​នៅ​ទីផ្សារ​​ប្រទេស​ចិន​លក់​ចេញ​បាន​ច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ​វិញ ប្រាក់​ចំណេញ​សរុប​របស់ BMW បាន​ធ្លាក់​ចុះ ៣៧% មក​នៅ​ត្រឹម​ ៣,៩ ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​ចំណូល​កើន​ឡើង​ ៣,៤% មាន​​ចំនួន​ ៨២,៤ ពាន់​លាន​ដុល្លារ។ ចំណែក​រថយន្ត​ដែល​លក់​បាន​សរុប​មាន​ចំនួន ១,៨៧ លាន​គ្រឿង កើន​ឡើង ១,៧%៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម