SUV កៅអី៣ជួរ Isuzu MU-X ឆ្នាំ២០២១ ដូររាងទាំងស្រុង ចេញមុខជាផ្លូវការហើយ!

រថយន្ត Isuzu MU-X ជំនាន់ទី៣ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយវាផ្តល់ជម្រើសរហូតដល់ទៅ ៦ម៉ូដែល មានតម្លៃចាប់ពី ១,១១លានបាត (៣៥ ៥០០ដុល្លារ) ដល់ ១,៥៨លានបាត (៥០ ៥០០ដុល្លារ)។

ផលិតផ្អែកតាមម៉ូដែល D-Max រថយន្ត Isuzu MU-X បានប្រើសាក់ស៊ី Ladder Frame Chassic ដូចទៅនឹងភីកអាប់របស់ខ្លួនដែរ ប៉ុន្តែប្រើប្រាស់នូវកៅអី ៣ ជួរ។ បើប្រៀបធៀបទៅនឹងស៊េរីមុន MU-X ថ្មីមានប្រវែង ៤ ៨៥០មីល្លីម៉ែត្រ (+២៥មីល្លីម៉ែត្រ) ទទឹង ១ ៨៧០មីល្លីម៉ែត្រ (+១០មីល្លីម៉ែត្រ) កម្ពស់ ១ ៨៧៥មីល្លីម៉ែត្រ (+៣៥មីល្លីម៉ែត្រ) ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨៥៥មីល្លីម៉ែត្រ (+១០មីល្លីម៉ែត្រ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីការឌីហ្សាញវិញ ផ្នែកខាងមុខវាបានបំពាក់ចង្កៀងមុខរាងស្លីម ជាមួយនឹងចង្កៀងបំភ្លឺពេលថ្លៃ LED DRL ដែលមើលទៅរឹតតែប្លែក និងទាក់ទាញ ខណៈប៉ាណាមុខរបស់វាក៏រៀងកាចជាងមុនដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាបំពាក់ចង្កៀងក្រោយពីរថ្នាក់ បែបសាមញ្ញៗ តែទាន់សម័យ និងស្រស់ស្អាត។

SUV កៅអី៣ជួរនេះផ្តល់នូវមុខងារសុវត្ថិភាពជាច្រើន រួមមានដូចជា ពោងសុវត្ថិភាព៦, មុខងារ ESC, ABS, EBD, Brake Assist, HSA, HDC, TRC ជាដើម។ ចំណែកឯមុខងារជំនួយការបើកបរវិញ មានដូចជា blind spot monitor, rear cross-traffic alert, forward collision warning, autonomous emergency braking, lane departure warning, speed limiter, automatic high beam, multi-collision brake, parking assist និង pedal misapplication system ផងដែរ។

រថយន្ត Isuzu MU-X ជំនាន់ថ្មីនេះផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ២ គឺ ម៉ាស៊ីនចំណុះ ១,៩លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៧សេះ និង ម៉ាស៊ីនចំណុះ ៣,០លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ។ ជម្រើសប្រអប់លេខរបស់វាមាន ៦វគ្គអូតូ និង ៦វគ្គលេខដៃ ព្រមទាំងជម្រើសប៉ុងមួយ និងប៉ុងពីរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម