[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bugatti Tourbillon ប្រភេទកូនកាត់ Hybrid ដែលជាអ្នកជំនួសរថយន្ត Bugatti Chiron ជាមួយការផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ២៥០ គ្រឿងប៉ុណ្ណោះ មានតម្លៃលក់ ៤,១លានដុល្លារ ។
Bugatti Tourbillon ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីន V16 ចំណុះ ៨,៣ លីត្រ ព្រមទាំងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុបដល់ទៅ ១៨០០ សេះ និងកម្លាំងរមួល ៣០០០ ញ៉ូតុនម៉ែត្រ រួមទាំងអាគុយទំហំ ២៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ភ្ជាប់ប្រអប់លេខ dual-clutch ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេល ២វិនាទី និងមាន top-speed ៤៤៤គីឡូម៉ែត្រ/ម៉ោង ។
ទាក់ទងទៅនិងរូបរាងនផ្នែកខាងក្រៅវិញ ផ្តល់នៅភាពអំណាចជាងមុន ដោយប្រើប្រាស់ទ្វារបើកឡើងលើ លក្ខណៈបែប dihedral រួមទាំងផ្លិតទឹកដែលដាក់នៅកណ្តាលស្លាប់ ដូចជារថយន្ត Le Mans ជាដើម។ លើសពីណេះ ចង្កៀងក្រោយ LED មានអក្សរ Bugatti ស្រដៀងគ្នាទៅនឹងរថយន្ត McLaren P1។
ចំពោះនៅផ្នែកផ្តល់នៅភាពពិសេសខ្លាំងបែប Unique ដោយបំពាក់ដៃចង្កូតជាប់ជាមួយកុងទ័របង្ហាញព័ត៌មានដែលមានរូបរាងដូចនាឡិកា អេក្រង់កំសាន្តអាចភ្ជាប់មុខងារ Apple CarPlay full access ខណៈនៅកុងស៊ូលកណ្តាលគឺជាប្រអប់លេខ៕