ឡាន Hypercar របស់ Bugatti មួយម៉ូដែលនេះ មានតែមួយគ្រឿងប៉ុណ្ណោះនៅលើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bugatti Veyron 16.4 Grand Sport Sang Blue ដែលផលិតឡើងតែមួយគ្រឿងប៉ុណ្ណោះសម្រាប់អបអរនៃខួប ១០០ឆ្នាំ របស់ក្រុនហ៊ុនដ៏ប្រណិតប្រទេសបារាំងមួយនេះ ដែលមានតម្លៃលក់ចាប់ពី ១,៧លានដុល្លារ ដល់ ២លានដុល្លារ ។

រថយន្តប្រភេទ Hypercar នេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ២០០៩ នឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវីធីធំជាច្រើនដង ជាមួយការរចនាពណ៌ខៀវ និងប្រាក់តែមួយគត់សម្រាប់ម៉ូដែលនេះ នឹងបានបើកបរបានចម្ងាយ ៤ ៤៩៤ គីឡូម៉ែត្រប៉ុណ្ណោះ ។ លើសពីនេះ ក៏ត្រូវបានបំពាក់ជាមួយ Carbon-fiber នៅលើគម្របម៉ាស៊ីន ខណៈដៃទា្វរ និងរបាំងការពារភុកធ្វើពីអាលុយមីញ៉ូម ព្រមទាំងថាសកង់ប្រភេទ Michelin tire ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានស្រោបដោយស្បែកពណ៌ទង់ដែង ជាមួយការបំពាក់ carbon-fiber ពណ៌ខៀវនៅលើតាប្លូ និងបន្ទះដែក ‘Centenaire 2009 Pebble Beach’ ដែលជានិមិត្តសញ្ញានៃរថយន្តនេះផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម