Bugatti Tourbillon ប្រភេទ Hybrid ផលិតតែ ២៥០គ្រឿងប៉ុណ្ណោះ ឯតម្លៃ ៤,១ លានដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅកំពូលរថយន្ត Bugatti Tourbillon ស៊េរីថ្មីចុងក្រោយ ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ២៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ ៤,១ លានដុល្លារ នៅទីផ្សារប្រទេសជ៉បុន និងសិង្ហបុរី គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៦  ។

Bugatti Tourbillon ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៨,៣ លីត្រ V16 និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១ ៨០០ សេះ ផ្គួបជាមួយអាគុយទំហំ ២៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញត្រូវបានបំផុសគំនិតដោយរថយន្តម៉ូដែលចាស់ដូចជា Type 57 Atlantic, Type 41 Royale និង Type 35 ខណៈឈ្មោះ Tourbillon ត្រូវបានតាមនមេកានិចនាឡិការបស់ប្រទេសស្វីស ។ ខណៈផ្នែកខាងក្រោយ នៅ​តែ​ត្រូវ​បាន​បំពាក់​ជាមួយកាង Spoiler ​ជាប់​នឹង​ចង្កៀង LED ជាមួយ​នឹង​ឡូហ្គោ Bugatti ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​នៃម៉ូដែល W16 Mistral និង La Voiture Noire ព្រមទាំងដៃទ្វារបើកឡើងលើផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានភាពពិសេសខ្លាំងបែប Unique ដោយបំពាក់ដៃចង្កូតជាប់ជាមួយកុងទ័របង្ហាញព័ត៌មានដែលមានរូបរាងដូចនាឡិកា អេក្រង់កំសាន្តអាចភ្ជាប់មុខងារ Apple CarPlay full access ខណៈនៅកុងស៊ូលកណ្តាលគឺជាប្រអប់លេខ ជាមួយការឌីស្សាញបែប Classic ដែលមានគ្រឿងមេកានិចនៅលើតាប្លូដែលបង្កើតឡើងដោយ ៦០០ផ្នែក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម