[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Buick បានធ្វើការអាប់ឌែតថ្មីបន្ថែមទៅលើរថយន្ត Buick Enclave សេរ៊ីឆ្នាំ២០២៥ របស់ខ្លួនដោយទទួលបានជម្រើសថ្មី ជាមួយតម្លៃកើនឡើងគួរឲ្យកត់សម្គាល់។
គួរឲដឹងផងដែលថារថយន្តនេះមាន ៣ជម្រើសគឺ៖
- Preferred: មានតម្លៃ ៤៦ ៣៩៥ ដុល្លារ (ថ្លៃជាងមុន ១ ១០០ដុល្លារ)
- Sport Touring: មានតម្លៃ ៤៨ ៧៩៥ដុល្លារ (ជម្រើសថ្មី)
- Avenir: មានតម្លៃ ៥៩ ៣៩៥ដុល្លារ (ថ្លៃជាងមុន ៥០០ដុល្លារ)
សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះបានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំអមជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED និងប្រើប្រាស់ថាសកង់ទំហំ ២០អ៊ីញ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,៥ លីត្រ turbocharged ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ៣២៨សេះ និងកម្លាំងរមួល ៤៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ៨វគ្គអូតូ ដែលមានសមត្ថភាពអូសទាញបាន ២,២៦៧គីឡូក្រាម។
ចំពោះផ្នែកខាងក្នុងវិញ រថយន្តនេះភាពធំទូលាយនិងផាសុកភាពកម្រិតខ្ពស់ដោយមានកៅអីក្តៅត្រជាក់ ម៉ាស្សា ព្រមទាំងបំពាក់ជាមួយកុងទ័រឌីជីថលនិងអេក្រង់កំសាន្តទំហំ ៣០អ៊ីញជាប្រភេទអេក្រង់ភ្លោះ, អេក្រង់បង្ហាញលើកញ្ចក់, កន្លែងសាកថ្មឥតខ្សែ, ប្រព័ន្ធសម្លេង ១២ចំណុច, ដំបូលកញ្ចក់ panoramic sunroof និងមានមុខងារជំនួយការបើកបរជាស្តង់ដាផងដែល៕