ស្ថានីយ​សាក​រថយន្ត​អគ្គិសនី​នៅ​អាមេរិក​នឹង​ច្រើនជាង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឆាប់ៗ​នេះ

[ទីផ្សារបរទេស] ថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិច លោក Joe Biden ត្រៀមនឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបន្ថែមចំនួនស្ថានីយ៍សាករថយន្តអគ្គិសនីនៅក្នុងសហរដ្ឋអាមេរិក ដែលរំពឹងថានឹងច្រើនជាងស្ថានីយ៍ប្រេងឥន្ធនៈទៅទៀត។

យោងតាមផែនការរបស់សហរដ្ឋមេរិកត្រូវបានគេរំពឹងថានឹងបង្កើតស្ថានីយ៍សាករថយន្តអគ្គិសនីចំនួន ៥០ ម៉ឺនកន្លែង នៅត្រឹមឆ្នាំ ២០៣០។ ដើម្បីឱ្យស្ថានីយ៍សាករថយន្តអគ្គិសនីច្រើនជាងស្ថានីយ៍ប្រេងឥន្ធនៈដែលបច្ចុប្បន្ននេះមានចំនួនប្រហែល ១១០,០០០ ដល់ ១៥០,០០០ ខណៈដែលស្ថានីយ៍សាករថយន្តអគ្គិសនីមានប្រហែល ១១០,០០០ កន្លែងនៅសហរដ្ឋមេអារិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះសិត្ថិបានបង្ហាញថាចំនួនស្ថានីយ៍ប្រេងឥន្ធនៈមាននិន្នាការធ្លាក់ចុះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ខណៈដែលការលក់រថយន្តអគ្គិសនីកើនឡើងជាង ២ លានគ្រឿងនៅសហរដ្ឋអាមេរិក។

បន្ថែមពីនេះអ្នកជំនាញព្យាករណ៍ថានឹងមានរថយន្តអគ្គិសនីប្រហែល ៣០ លានគ្រឿងដែលកំពុងដំណើរការនៅសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០៣០ ដែលជួយអោយលោក Biden សម្រេចចិត្តបង្កើនស្ថានីសាករថយន្តអគ្គិសនី ៤៧៨ បន្ថែមក្នុងមួយថ្ងៃសម្រាប់រយៈពេល ៨ ឆ្នាំខាងមុខ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់រថយន្តអគ្គិសនីល្អប្រសើរ។

សូមបញ្ជាក់ថារថយន្តអគ្គិសនីក៏មានផលវិបាកណាស់ដែរ បើប្រៀបធៀបទៅនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈគឺងាយស្រួលបំពេញធុងសាំងរហ័ស ខណៈដែលរថយន្តអគ្គិសនីគឺប្រើពេលយូរដើម្បីបញ្ចូលថាមពលទៅរថយន្ត ដូច្នេះហើយចំនួនរន្ធសាកនៅទូទាំងប្រទេសត្រូវតែខ្ពស់ជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម