BYD ចេញឡាន PHEV ថ្មី បើក ១០០គ.ម សុីប្រេង ៤លីត្រប៉ុណ្ណោះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD BYD Han DM-i 5.0 ស៊េរីឆ្នាំ២០២៥ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ ជាមួយតម្លៃរំពឹងថាខ្ទង់ ២ម៉ឺនដុល្លារ។

BYD Han ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី បំពាក់ប្រព័ន្ធ Plug-in hybrid ជំនាន់ទី ៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២៦៨សេះ ផ្គួបជាមួយអាគុយប្រភេទ Blade battery អាចបើកបរបានចម្ងាយពី ៧៥ ទៅ ១៦០គីឡូម៉ែត្រ ដោយប្រើអគ្គិសនី និងមានកម្រិតសុីប្រេងត្រឹមតែ ៣,៩លីត្រ ប៉ុណ្ណោះក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៧៥ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៩២០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំគ្មានស៊ុម អបជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រផងដែរ។

ខណៈផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញ និងប្រព័ន្ធជំនួយការបើកបរ Gods DiPilot 300 និងប្រព័ន្ធ DiSus-C suspension ថ្មីជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម