
បន្ទាប់ពីមានការចែកចាយនូវរូបភាពជាច្រើននៅក្នុងបណ្តាញសង្គម ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្តសេរ៊ីថ្មី Fang Cheng Bao Tai 7 របស់ខ្លួនហើយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ ជាមួយតម្លៃលក់ខ្ទង់់ ៤១ ៧៨០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ រថយន្ត Fang Cheng Bao Tai 7 នេះ គឺមានការរចនាមកជាមួយរូបរាងបែប Off-Roads និងអំណាច ដែលរួមបញ្ជូលជាមួយកាងធំៗ ក៏ដូចជាសំបកកង់ប្រភេទ Off-Roads និងថាសកង់ទំហំ ២០អ៊ីញ ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរ God Eye B ផងដែរ។
ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពលវិញ គឺដំណើរការដោយម៉ាស៊ីន ១,៥ លីត្រ Turbo ផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២១៥ និង ២៦៩សេះ ខណៈព័ត៌មានលម្អិតអំពីផ្នែកខាងក្នុង និងអាគុយ គឺមិនទាន់បង្ហាញចេញនៅឡើយទេ៕