BYD បញ្ចេញ BYD Han L ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Han L ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ២៧ ៤០០ដុល្លារ ដល់ ៣៧ ២០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Han L ឆ្នាំ២០២៦ នេះ ទទួលបានជម្រើសចំនួន ២ គឺអគ្គិសនីលាយសាំង (PHEV) និងអគ្គិសនីសុទ្ធ (EV) ។ សម្រាប់ម៉ូឌែលអគ្គិសនីលាយសាំង (PHEV) រថយន្ត BYD Han L ឆ្នាំ២០២៦ អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ចំណែកឯម៉ូឌែលអគ្គិសនីសុទ្ធ (EV) វិញ អាចបើកបរបានចម្ងាយ ៦០១គីឡូម៉ែត្រ សម្រាប់ជម្រើស AWD និង ៧០១គីឡូម៉ែត្រ សម្រាប់ជម្រើស RWD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើបច្ចេកវិទ្យាតែម្តង។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ God Eye B ផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម