BYD បដិសេធរឿងកំពុងផលិតឡានហោះ

ក្រុមហ៊ុន BYD បានធ្វើការបដិសេធជាផ្លូវការនូវព័ត៌មានចចាមរ៉ាមនៅលើបណ្តាញសង្គម ដោយអះអាងថាក្រុមហ៊ុនផលិតរថយន្តចិននេះកំពុងអភិវឌ្ឍ ឬរៀបចំបង្ហាញចេញនូវឡានហោះរបស់ខ្លួនឈ្មោះថា Ufly គឺជារឿងមិនពិត ហើយក្រុមហ៊ុនក៏ពុំទាន់មានផែនការក្នុងការផលិតឡានហោះនោះដែរ នេះបើយោងតាមសារព័ត៌មាន Car News China។

បច្ចុប្បន្ននេះ BYD គឺជាក្រុមហ៊ុនផលិតយានយន្តថាមពលថ្មីដ៏ធំបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តយក្សដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ នាពេលថ្មីៗនេះបាននិយាយថា ខ្លួនបានបញ្ចប់ដំណើរការផលិតរថយន្តថាមពលថ្មីចំនួន ១៥លានគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ផងដែរថា ពេលបច្ចុប្បន្ននេះ ការចាប់អារម្មណ៍លើបច្ចេកវិទ្យារថយន្តហោះកំពុងកើនឡើងនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងអវកាសរបស់ប្រទេសចិន។ ក្រុមហ៊ុនធំៗជាច្រើនដូចជា Xpeng, Geely, GAC, Changan ឬ ​​FAW បានប្រកាសជាសាធារណៈនូវគំនិតផ្តួចផ្តើម ឬការស្រាវជ្រាវលើយានយន្តដែលហោះបានរបស់ខ្លួន៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម