
ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់់អ្នកប្រើប្រាស់របស់ខ្លួន ក៏ដូចជាអ្នកចូលចិត្តការប្រណាំងរថយន្តនៅជុំវិញពិភពលោក ពេលនេះ ក្រុមហ៊ុន BYD ផ្ទាល់ បានប្រកាសបើកនូវកន្លែងប្រណាំង និងតេស្តរថយន្តដំបូងគេរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou ។
ចំពោះកន្លែងប្រណាំង និងតេស្តរថយន្តរបស់ក្រុមហ៊ុន BYD នេះ គឺមានការវិនិយោគជាង ៧០០លានដុល្លារ ឯណ្ណោះ នៅលើផ្ទៃដី ១៥០ ០០០ ម៉ែត្រការ៉េ។ សម្រាប់លក្ខណៈពិសេសរបស់កន្លែងនេះវិញ គឺមានផ្លូវគ្រប់ប្រភេទតែម្តង ពោលគឺមានផ្លូវប្រណាំង ផ្លូវទឹក ផ្លូវភ្នំ ផ្លូវខ្សាច់ ផ្លូវ Off-Road និងផ្លូវធ្លាក់ព្រិលជាដើម។
គួរបញ្ជាក់ថា សម្រាប់តម្លៃនៅក្នុងការសាកល្បងរថយន្តនៅក្នុងទីតាំងថ្មីរបស់ក្រុមហ៊ុន BYD នេះ គឺមានតម្លៃចាប់ពី ៨៣ដុល្លារ ដល់ ៩២៧ដុល្លារ ឯណ្ណោះ ទៅតាមប្រភេទរថយន្ត និងកញ្ចប់ដែលបានជ្រើសរើស៕