[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គ្រោងនឹងធ្វើការវីនិយោគនៅទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ ក្នុងការសាងសងរោងចក្រផលិតរថយន្តអគ្គិសនីសុទ្ធជាមួយសមត្ថភាពផលិតរថយន្តបានចំនួន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងជារោងចក្រទី៥ នៅក្រៅប្រទេសផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD ក៏បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនចំនួន ៣ម៉ូដែលនៅទីផ្សារប្រទេសនេះផងដែរដែលរួមមាន BYD Dolphin, BYD Seal និង BYD ATTO3 ដែលជាម៉ូដែលដំបូងដែលមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីផងដែរ ។
ជាមួយគ្នានេះ លោក Eagle Zhao ប្រធានក្រុមហ៊ុន BYD ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមសាងសង់រោងចក្រនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ចាប់ពីចុងឆ្នាំនេះ ជាមួយអាគារ showroom ចំនួន ៥០ ទីតាំងនៅទូទាំងប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ ២០២៤ ៕